Connect with us

ព័ត៌មានអន្ដរជាតិ

យោធា មីយ៉ាន់ម៉ា រងការវាយប្រហារយ៉ាងចាស់ដៃពីយន្តហោះដ្រូនរបស់ ទ័ពការៀង

បានផុស

នៅ

នៅក្នុងរយ:ពេល ២ ខែចុងក្រោយនេះ យ៉ាងហោចណាស់កងទ័ពមីយ៉ាន់ម៉ាទទួលរងនូវការវាយប្រហារដោយយន្តហោះដ្រូនរបស់កងទ័ពការៀងចំនួន ៧៧ លើក ហើយនេះក៏ជាយុទ្ធវិធីថ្មីផងដែរ បន្ទាប់ពីកងទ័ពការៀងបានរៀនសូត្រពីក្រុមអ្នកជំនាញមកពីបរទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS បានបញ្ជាក់ថា រយ:ពេល ២ ខែកន្លងទៅនេះ កងទ័ពការៀង (KNDS) ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនថៃក្នុងខេត្តខ្យា ជាប់នឹងខេត្តម៉ែហង់សន បានផ្លាស់ប្តូរយុទ្ធវិធីថ្មីដើម្បីវាយប្រហារទៅលើទីតាំងកងទ័ព និងទីតាំងរាជការរបស់មីយ៉ាន់ម៉ា ដោយការប្រើប្រាស់យន្តហោះដ្រូនបំពាក់ក្បាលគ្រាប់ដើម្បីទម្លាក់ទៅលើគោលដៅនានា ខណៈវិធីសាស្ត្រនេះគឺទទួលបានការបង្រៀន និងហ្វឹកហាត់ជំនាញពីក្រៅប្រទេស ។

នៅក្នុងការវាយប្រហារដោយប្រើដ្រូននេះដែរ ក៏បណ្ដាលឲ្យមន្ត្រីយោធាធំៗរបស់មីយ៉ាន់ម៉ាស្លាប់ចំនួន ៥ នាក់ និងរងរបួស ១៦ នាក់ផងដែរ ខណៈយន្តហោះដ្រូនដែលកងទ័ពការៀងប្រើប្រាស់នោះទើបតែចំណាយការផលិតអស់ ១៥ ម៉ឺនដុល្លារតែប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនយោបាយមួយចំនួនបាននិយាយថា បើទោះបីជាកងទ័ពមីយ៉ាន់ម៉ាមានអាវុធយុទ្ធភ័ណ្ឌទំនើបៗក៏ពិតមែន ប៉ុន្តែក៏ពិបាកក្នុងការទប់ទល់ជាមួយសង្គ្រាមដ្រូននេះផងដែរ ។ បន្ថែមពីនេះកម្លាំងទ័ពការៀងក៏បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាចាកចេញឲ្យឆ្ងាយពីទីតាំងយោធា និងទីតាំងរាជការដើម្បីការពារអាយុជីវិតរបស់ខ្លួន ព្រោះការវាយប្រហារតាមរយៈយន្តហោះដ្រូននេះនៅតែអាចកើតមានឡើងគ្រប់ពេល ៕

អត្ថបទ ៖ សោ និយមរ័ត្ន

ចុចអាន ៖ លោកស្រី អ៊ុងសាន ស៊ូជី កំពុងមានជំងឺ ហើយយោធាបដិសេធមិនឲ្យយក ពេទ្យពីខាងក្រៅមកព្យាបាលឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម