Connect with us

ព័ត៌មានអន្ដរជាតិ

លោក Modi នឹងទៅ ហ្សាការតា ប្រជុំអាស៊ាន សិន ទើបវិលទៅបើក G20 នៅ ញូវដែលី វិញ

បានផុស

នៅ

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី២០ នៅថ្ងៃព្រហស្បតិ៍ទី៧ខែកញ្ញា។ នេះបើតាមការបញ្ជាក់ពីលេខាធិការនៃក្រសួងការបរទេសឥណ្ឌា លោក Saurabh Kumar។

លោកបានប្រាប់សន្និសីទសារព័ត៌មានពិសេសមួយថា “តបតាមការអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោកនាយករដ្ឋមន្រ្តី Narendra Modi នឹងទៅទីក្រុងហ្សាការតា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២០ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៩ដែលគ្រោងធ្វើនៅថ្ងៃទី៧ខែកញ្ញា”។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi (រូបថត៖ ET)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលវេលានៃព្រឹត្តិការណ៍អាស៊ាននេះ ត្រូវបានប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo រៀបចំជាថ្មី ដើម្បីជួយសម្រួលដល់ការវិលត្រលប់របស់លោក Modi ទៅកាន់ប្រទេសឥណ្ឌាវិញនៅល្ងាចថ្ងៃនោះ មុនពេលកិច្ចប្រជុំកំពូលមេដឹកនាំ G20 នៅទីក្រុងញូវដែលី។

លោក Kumar បានគូសបញ្ជាក់ថា “គោលនយោបាយ Act East និងសន្តិសុខដែនសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក” របស់ឥណ្ឌា នឹងក្លាយជាការផ្តោតសំខាន់ ក្នុងអំឡុងដំណើររបស់នាយករដ្ឋមន្ត្រីទៅកាន់ទីក្រុងហ្សាការតា។

ទន្ទឹមនោះ លោក Kumar បានកត់សម្គាល់ពីអព្យាក្រឹតភាពរបស់អាស៊ាន នៅក្នុងគោលនយោបាយ Act East របស់ទីក្រុង ញូវដែលី ក្រោមការដឹកនាំរបស់លោក Modi។ លោក​បន្ត​ថា “​កិច្ចប្រជុំ​កំពូលនេះ ​នឹងលាតត្រដាងឲ្យឃើញច្បាស់ៗអំពី​វឌ្ឍនភាព ​នៃ​ទំនាក់ទំនង​ឥណ្ឌា​-​អាស៊ាន​ និង​បង្ហាញ​ទិសដៅ​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​”។

គួរបញ្ជាក់ថា នេះក៏នឹងក្លាយជាកិច្ចប្រជុំកំពូលលើកដំបូងផងដែរ ចាប់តាំងពីទំនាក់ទំនងរបស់ឥណ្ឌាជាមួយប្លុកអាស៊ីអាគ្នេយ៍ ត្រូវបានលើកកម្ពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីឆ្នាំមុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ មេដឹកនាំអាស៊ីអាគ្នេយ៍ យល់ព្រមបង្កើតយន្តការត្រយកា (Troika) ដើម្បីដោះស្រាយវិបត្តិ មីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៦ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម