Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំ ២ រូប យកកូនប្រុសមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន

បានផុស

នៅ

មេដឹកនាំដែលបានអញ្ជើញមកដល់ប្រទេសឥណ្ឌូណេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងហ្សាការតា សុទ្ធតែយកភរិយាមកតាម ខណៈបុរស២​រូប​មិន​បាន​រួម​ដំណើរ​ជាមួយ​ដៃ​គូ តែបែរយកកូនប្រុសជំនួសវិញ។

ស្ដេចស៊ុលតង់ និងបុត្រា Abdul Mateen
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះដែរ បណ្ដាញ​ព័ត៌មាន​ធំៗមានការចាប់​អារម្មណ៍និងសង្កេតឃើញថា​ មេដឹកនាំ២រូបប៉ុណ្ណោះ​ដែល​អមដំណើរ​ជាមួយ​កូនប្រុស ទីមួយ​ស្តេច​ស៊ុលតង់នៃប្រទេសព្រុយណេ និង​នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau ។

ស្ដេច​ស៊ុលតង់ Bolkiah បានយាងទៅដល់ជាមួយបុត្រា Abdul Mateen ដែលមានព្រះជន្ម៣២វស្សា។ ទ្រង់​យាងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta កាលពីថ្ងៃចន្ទ។ ស្របពេលដែល​លោក Trudeau អមដំណើរដោយកូនប្រុសច្បងលោក Xavier មានអាយុត្រឹមតែអាយុ ១៥ ឆ្នាំ ។ អ្នកទាំងពីរ​បានមកដល់កាល​ពីថ្ងៃ​អង្គារ​ក្រោយស្ដេចស៊ុលតង់​មួយថ្ងៃ។

ទោះយ៉ាងណាក៏ដោយ បុត្រា​ទី ១០ របស់ស្តេចស៊ុលតង់អង្គនេះត្រូវបាន​សារព័ត៌មាន​ធំៗ​ក្នុង​ពិភពលោកបញ្ជាក់ឲ្យដឹងថា ទ្រង់​មាន​ឋានៈ​ធំ​ក្នុង​យោធា​ព្រុយណេ មានទម្លាប់បំពេញព្រះរាជកិច្ចព្រះរាជដំណើរឡាយព្រះហត្ថលេខាជាមួយ​បិតាមកច្រើនដងហើយ។ ទ្រង់​ត្រូវបានកត់ត្រាជាលើកដំបូងដោយប្រព័ន្ធផ្សព្វផ្សាយ​អនឡាញរបស់ព្រុយណេ ឈ្មោះ The Schoop ក្នុងពេលដែលបុត្រា​​ Mateen អមដំណើរព្រះបិតា​ក្នុងខែតុលា ឆ្នាំ ២០១៨។ លើកដំបូងគឺដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្ស៊កដានី ជាកន្លែងដែលស្ដេចស៊ុលតង់ និងស្តេច Abdullah II ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើ​វិស័យទេសចរណ៍ ការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធ។​

នៅក្នុងខែដដែលទ្រង់​បានអមដំណើរស្ដេច​ស៊ុលតង់​ក្នុងបេសកកម្មការទូត។ លើក​នេះ​បាន​ទៅ​ក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក ជា​ទីតាំង​នៃ​កិច្ច​ប្រជុំ​អាស៊ាន-សហភាព​អឺរ៉ុប។ លើកនេះទ្រង់យាងព្រះរាជកិច្ចពិភាក្សាអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរ​វាងតំបន់ទាំងពីរ។ ចាប់តាំងពីពេលនោះមក រាជបុត្រានៃព្រុយនេះ ​តែងតែអមដំណើរបិតាទៅប្រទេសផ្សេងៗ។

ដោយឡែក ងាកទៅកាន់នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានបង្ហាញខ្លួនដោយពានាក្រមាត្បាញ ព្រមទាំងរីករាយនឹងការសម្តែងរបាំប្រពៃណី Betawi នៅពេលមកដល់អាកាសយានដ្ឋាន​អន្តរជាតិ Soekarno-Hatta ទីក្រុង Tangerang នៅថ្ងៃអង្គារ។ លោកត្រូវបានអមដំណើរដោយកូនប្រុសច្បងគឺ Xavier។ មិនដូចរាជបុត្រ Mateen ទេ Xavier អមដំណើរឪពុកដោយសារតែ​សម្រាកពីរដូវក្តៅពីវិទ្យាល័យតែប៉ុណ្ណោះ៕

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau និងកូនប្រុស

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖kompas

ចុចអាន៖រាជបុត្រ Mateen នៅតែយាងអមព្រះរាជដំណើរស្ដេចស៊ុលតង់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

លោក Rodrigo Duterte ប្រឈមនឹងការសាកសួរផ្ទាល់លើកដំបូងនៅតុលាការ ICC

សន្តិសុខសង្គម១ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្ត​ព្រះសីហនុ ចូលរួមពិធី​ចុះ​អនុស្សរណៈ​រវាង​ក្រុម​ហ៊ុន​​អ្នកឧកញ៉ា ទៀ វិចិត្រ​និង​សមាគម​ទេសចរណ៍ ដើម្បី​សហការគ្នាពង្រីកវិសយ័ទេសចរណ៍

ព័ត៌មានជាតិ២ ម៉ោង មុន

យុទ្ធសាស្រ្តផ្ការីក ដើម្បីបះបោរផ្ដួលរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ផ្ដាំថា «កុំសង្ឃឹម»

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន សែន ប្រតិកម្មចំពោះការប្រៀបធៀបសម្ដេចនឹងមេដឹកនាំដែលគេចាប់ខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានជាតិ១៤ ម៉ោង មុន

អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់

សន្តិសុខសង្គម១ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់

Sokha Hotels

ព័ត៌មានពេញនិយម