Connect with us

ព័ត៌មានអន្ដរជាតិ

តារា TikTok អាមេរិកត្រូវប៉ូលិសថៃចាប់ពីបទរួមភេទ និងចម្លងកាមរោគឲ្យអនីតិជន

បានផុស

នៅ

គ្រូបង្រៀនជនជាតិអាមេរិកម្នាក់ និងជាតារា TikTok ត្រូវចាប់ខ្លួននៅក្នុងប្រទេសថៃ បន្ទាប់ពីមានការចោទប្រកាន់ថា បានរួមភេទជាមួយក្មេងស្រីអាយុ ១៦ ឆ្នាំ ដែលស្គាល់គ្នាតាមអ៊ីនធឺណិត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Luke Rockwell ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍ ទី២​ ខែកញ្ញា និង​​បង្ហាញ​ខ្លួន​នៅ​តុលាការ​​យប់​ថ្ងៃ​ចន្ទ ទី៤ ប៉ុន្តែត្រូវ​​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំវិញ ។

គណនី Tiktok របស់គាត់មានឈ្មោះថា English_with_teacherluke ដែលមានអ្នកតាមដានដល់ទៅ ១.៣ លាននាក់ ប៉ុន្តែពេលនេះគាត់ប្ដូរពីគណនីសាធារណៈទៅជាឯកជនវិញហើយ ។

ម្តាយរបស់ក្មេងស្រីដែលមានអាយុ ៤០ ឆ្នាំបានប្រាប់សារព័ត៌មាន NBC ថា Rockwell មកជួបកូនស្រីរបស់គាត់កាលពីខែមីនា នៅពេលដែលនាងមានអាយុ ១៦ ឆ្នាំ ហើយអ្នកទាំងពីរបានជួបគ្នានៅផ្ទះ Rockwell ដោយសារតែគាត់មិនចង់ឲ្យនរណាឃើញខ្លួនជាមួយក្មេងស្រីនោះទេ ។

ដំបូងឡើយ អ្នកទាំងពីរបានរួមភេទដោយប្រើស្រោមអនាម័យ ប៉ុន្តែបន្ទាប់ពី Rockwell បង្ហាញឯកសារវេជ្ជសាស្រ្តដែលបញ្ជាក់ថា គាត់មានសុខភាពផ្លូវភេទល្អ ពួកគេក៏រួមភេទដោយគ្មានការការពារ ។

ស្រាប់តែនៅថ្ងៃទី ២៥ ខែសីហា ក្មេងស្រីរងគ្រោះបានហូរឈាម និងឈឺចាប់យ៉ាងខ្លាំង ទើបបីថ្ងៃក្រោយមក នាងសារភាពពីទំនាក់ទំនងជាមួយ Rockwell ទៅម្ដាយ ។

កាលពីថ្ងៃព្រហស្បតិ៍ ទី ៣០ ខែសីហា មន្ទីរពេទ្យបញ្ជាក់ថានាងមានជំងឺកាមរោគ ហើយនៅថ្ងៃបន្ទាប់ប៉ូលិសបានយកសេចក្តីថ្លែងការណ៍របស់គ្រួសារ និងចេញដីកាចាប់ខ្លួន Rockwell តែម្ដង ។ យ៉ាងណាមិញ ប៉ូលិសចាប់ Rockwell មិនបានទេ លុះឲ្យក្មេងស្រីបញ្ឆោតទើបចាប់បានសម្រេច ។

ប៉ូលិសបានប្រាប់ក្រុមគ្រួសារក្មេងស្រីរងគ្រោះថា Rockwell លួចថតរូប និងសកម្មភាពរួមភេទប្រចាំសប្តាហ៍ជាមួយក្មេងស្រីទៀតផង ។ ដូច្នេះ Rockwell កំពុងប្រឈមមុខនឹងការដាក់ពន្ធនាគារ​អតិបរមា ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២៨០ ដុល្លារ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ NBC
ចុចអាន៖ ប៉ូលិសថៃចាប់ខ្លួនជនជាតិចិន ១៦ នាក់ ពីបទឆបោកតាមទូរស័ព្ទនៅប៉ាតាយ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អាមេរិកគ្រោង​ស្នើច្បាប់រឹតត្បឹតការវិនិយោគអាមេរិកនៅចិនឡើងវិញ

Angkor Tiger
កីឡា១០ នាទីutes មុន

Kodai និង Taiga ជា​កម្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ អង្គរថាយហ្គឺរ

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រសួងអប់រំ ណែនាំផ្សព្វផ្សាយឱ្យបានច្រើនពីអត្ថន័យថ្ងៃ១៤ កុម្ភៈ ដល់សិស្ស ចៀសវាងយល់ច្រឡំធ្វើខុសវប្បធម៌ខ្មែរ

ព័ត៌មានជាតិ១២ នាទីutes មុន

​លោក ​ Casey Barnett៖ តើផលិតកម្មបន្ទះសូឡារបស់កម្ពុជានឹងដួលរលំមែនទេ? តើរដ្ឋាភិបាលត្រូវចាត់វិធានការបែបណាដើម្បីបញ្ជៀសហានិភ័យនេះ?

ព័ត៌មានជាតិ១៧ នាទីutes មុន

សមត្ថកិច្ចខេត្តព្រះវិហារ ចុះកម្ទេចរណ្តៅរ៉ែមាសខុសច្បាប់ ១កន្លែង នៅភ្នំដែក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម