ព័ត៌មានអន្ដរជាតិ
តើប្រធានាធិបតីអាមេរិក រូបណា ធ្វើទស្សនកិច្ចវៀតណាម មុនគេ ចាប់តាំងប្រទេសទាំង២ ភ្ជាប់ចំណងការទូត?
ជាមួយនឹងដំណើរក្នុងខែវិច្ឆិកាឆ្នាំ២០០០, លោក Bill Clinton គឺជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលទៅបំពេញទស្សនកិច្ចនៅវៀតណាម បន្ទាប់ពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត។

បន្ទាប់ពីនោះ អ្នកស្នងតំណែងរបស់គាត់គឺលោក George W. Bush, Barack Obama និង Donald Trump សុទ្ធតែបានធ្វើទស្សនកិច្ចនៅវៀតណាម ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតី។
លោក George W. Bush បានធ្វើទស្សនកិច្ចវៀតណាមចាប់ពីថ្ងៃទី១៧ដល់២០ខែវិច្ឆិកាឆ្នាំ២០០៦, លោក Barack Obama ចាប់ពីថ្ងៃទី២៣ដល់២៥ខែឧសភាឆ្នាំ២០១៦ និងលោក Donald Trump ចាប់ពីថ្ងៃទី១០ដល់១២ខែវិច្ឆិកាឆ្នាំ២០១៧។
ហើយចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ខែកញ្ញា ក្រសួងការបរទេសអាមេរិក បានប្រកាសថា លោក Joe Biden នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម តាមការអញ្ជើញរបស់អគ្គលេខាបក្សលោក Nguyen Phu Trong។

ដំណើរទស្សនកិច្ចនេះ នឹងប្រារព្ធខួប១០ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិក ហើយវានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានាធិបតី Biden ទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីការឡើងកាន់តំណែងនៅដើមឆ្នាំ២០២១។
សេតវិមានបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីអាមេរិក នឹងជួបជាមួយមេដឹកនាំបក្សកុម្មុយនិស្តវៀតណាម លោក Trong និងមេដឹកនាំកំពូលវៀតណាមផ្សេងទៀតនៅទីក្រុងហាណូយ ដើម្បីពិភាក្សាអំពីវិធីធ្វើឲ្យកិច្ចសហប្រតិបត្តិការអាមេរិក-វៀតណាម កាន់តែស៊ីជម្រៅថែមទៀត។
សូមបញ្ជាក់ វៀតណាមនិងអាមេរិក បានស្តារទំនាក់ទំនងធម្មតាឡើងវិញក្នុងខែកក្កដា ឆ្នាំ១៩៩៥ មុននឹងឈានទៅរកភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងខែកក្កដា ឆ្នាំ២០១៣៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ