Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden គំរាមដាក់ទណ្ឌកម្មប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីរដ្ឋប្រហារ

បានផុស

នៅ

នៅថ្ងៃអង្គារនេះ លោកប្រធានាធិបតី Joe Biden បានគំរាមដាក់ទណ្ឌកម្មថ្មីលើប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីយោធាធ្វើរដ្ឋប្រហារនិងចាប់ខ្លួនមេដឹកនាំស៊ីវិលរបស់រដ្ឋាភិបាលរួមទាំងលោកស្រី អ៊ុងសានស៊ូជី ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Biden បានថ្កោលទោសកងទ័ពរបស់ប្រទេសនេះសម្រាប់ការធ្វើរដ្ឋប្រហារ ដោយហៅថាជាការវាយលុកដោយផ្ទាល់ទៅលើដំណើរការរបស់ប្រទេសនេះឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Biden បាននិយាយថា “សហរដ្ឋអាមេរិកបានដកទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយផ្អែកលើការរីកចម្រើនឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ ការថយក្រោយនៃការរីកចម្រើននោះ នឹងត្រូវពិនិត្យឡើងវិញជាបន្ទាន់នូវច្បាប់និងអំណាចរបស់យើង ហើយបន្ទាប់មកនឹងមានសកម្មភាពសមស្រប។ សហរដ្ឋអាមេរិកនឹងគាំទ្រលទ្ធិប្រជាធិបតេយ្យនៅកន្លែងណាដែលរងការវាយប្រហារ”។

ប្រទេសមីយ៉ាន់ម៉ាគឺជាគម្រោងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យរបស់លោកខាងលិចអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយជានិមិត្តរូបនៃភាពជោគជ័យមួយចំនួន។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗអំពីការវិលត្រឡប់របស់ខ្លួនទៅជារបបផ្តាច់ការវិញ។

ប្រទេសមីយ៉ាន់ម៉ាបានងើបចេញពីការគ្រប់គ្រងដោយយោធាយ៉ាងតឹងរ៉ឹងរយៈពេលរាប់ទសវត្សរ៍និងភាពឯកោអន្តរជាតិដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ១៩៦២ ហើយព្រឹត្តិការណ៍កាលពីថ្ងៃចន្ទគឺជាការធ្លាក់ចុះដ៏គួរឲ្យភ្ញាក់ផ្អើលមួយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ AP

ចុចអាន៖ ពលករចំណាកស្រុកមីយ៉ាន់ម៉ានៅថៃ ធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារក្នុងប្រទេសកំណើត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ នាទីutes មុន

មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ចុះណែនាំម្ចាស់ទី​តាំង​ទិញអេតចាយ៧៧ ដែលបានដុតប្លាស្ទិចបង្ក​ផល​ប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ

ជីវិតកម្សាន្ដ១២ នាទីutes មុន

តាមពិត ឈាង ដាវុធ ធ្លាប់ជាអ្នកចម្រៀងតាមកម្មវិធីមង្គល មុនសាងប្រជាប្រិយភាពក្នុងរឿងអប់រំខ្លី និងអាជីពជាពិធីករ

សេដ្ឋកិច្ច១៤ នាទីutes មុន

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត តម្លៃជាង ១៨ លានដុល្លារ សម្ពោធជាផ្លូវការនៅដើមខែមេសា

ព័ត៌មានជាតិ១៨ នាទីutes មុន

គម្រោងវិនិយោគ​ចំនួន ៤២ ទៀត ​ក្រោម​​ទុន​៥៦៤ លានដុល្លារអាមេរិក ទទួលបានការលើកទឹកចិត្តពិសេស​វិនិយោគ​​ក្នុង​ខេត្តព្រះសីហនុ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ក្រុម​ហេសបូឡា ទាមទារឲ្យកងកម្លាំងអ៊ីស្រាអែល ដកខ្លួនចេញពីលីបង់ឲ្យទាន់ពេលវេលា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៩ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម