ព័ត៌មានអន្ដរជាតិ
ក្នុងកិច្ចប្រជុំអាស៊ានបូកបី, ចិន ព្រមានប្រឆាំង សង្រ្គាមត្រជាក់ថ្មី
ខណៈមន្ត្រីកំពូលអាស៊ី និងសហរដ្ឋអាមេរិក ជួបជុំគ្នាសម្រាប់កិច្ចពិភាក្សានៅក្នុងប្រទេសឥណ្ឌូណេស៊ី, នាយករដ្ឋមន្ត្រីចិន បាននិយាយកាលពីថ្ងៃពុធទី៦ខែកញ្ញាថា ប្រទេសមហាអំណាច ត្រូវតែគ្រប់គ្រងភាពខ្វែងគំនិតគ្នាឲ្យបាន និងចៀសវាង “សង្រ្គាមត្រជាក់ថ្មី”។

ទីក្រុងប៉េកាំង បានបង្ហាញក្តីព្រួយបារម្ភ អំពីប្លុកគាំទ្រដោយសហរដ្ឋអាមេរិក ដែលបានបង្កើតឡើងនៅមាត់ទ្វាររបស់ខ្លួន ខណៈខ្លួនក៏កំពុងប្រឈមមុខនឹងជម្លោះជាមួយមហាអំណាចផ្សេងៗនៅក្នុងតំបន់ ជុំវិញសមុទ្រចិនខាងត្បូង និងបញ្ហាដទៃទៀត ផងដែរ។
លោក Li Qiang បាននិយាយនៅពេលចាប់ផ្តើមកិច្ចប្រជុំអាស៊ានបូកបី ជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូងនៅទីក្រុងហ្សាការតាថា “ភាពខ្វែងគំនិតគ្នានិងជម្លោះ អាចកើតឡើងរវាងប្រទេសនានា ដោយសារតែការយល់ខុស ការបង្វែរផលប្រយោជន៍ឬការជ្រៀតជ្រែកពីខាងក្រៅ។ ដើម្បីគ្រប់គ្រងភាពខ្វែងគំនិតគ្នាឲ្យបាន អ្វីដែលចាំបាច់នៅពេលនេះ គឺត្រូវប្រឆាំងការរើសអើង, ប្រឆាំងការប្រឈមមុខដាក់គ្នាក្នុងប្លុក និងប្រឆាំងសង្រ្គាមត្រជាក់ថ្មីមួយ”។
ដោយឡែក Li Qiang ក៏បានសង្កត់ធ្ងន់ផងដែរថា ប្រទេសចិនគាំទ្រជំហរអព្យាក្រឹត្យរបស់អាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ហើយចិនក៏មានឆន្ទៈ ធ្វើការជាមួយភាគីទាំងអស់ ដើម្បីជំរុញឲ្យតំបន់អាស៊ីបូព៌ាក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ការអភិវឌ្ឍពិភពលោកផងដែរ។

លោកបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំង គាំទ្រយ៉ាងម៉ឺងម៉ាត់ដល់អាស៊ាន ក្នុងការដើរតួនាទីកាន់តែខ្លាំងក្នុងកិច្ចការអន្តរជាតិ។ ប្រទេសចិន បានត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់ប្តូរទស្សនៈជាមួយភាគីទាំងអស់លើបញ្ហាសំខាន់ៗទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការពង្រឹងឯកភាព ការចែករំលែកឱកាសអភិវឌ្ឍន៍ និងការដោះស្រាយបញ្ហាប្រឈមនានា។
ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីចិន ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិទីក្រុងប៉េកាំងលោក Li Shangfu កាលពីខែមិថុនា បានព្រមានប្រឆាំងនឹងការបង្កើតសម្ព័ន្ធភាពដូចអង្គការណាតូនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ទីក្រុងវ៉ាស៊ីនតោន គឺជាសមាជិកនៃភាពជាដៃគូការពារជាតិរបស់ AUKUS ជាមួយអូស្ត្រាលី និងអង់គ្លេស ហើយជាសមាជិក Quad ដែលជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្ររួមមានអូស្ត្រាលី ឥណ្ឌា និងជប៉ុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង