Connect with us

ព័ត៌មានអន្ដរជាតិ

គ្រាប់បែកចង្កោម ស្ថិតក្នុងជំនួយ​​យោធា​ថ្មី​តម្លៃ ១៧៥ លាន​ដុល្លារ ដែលអាមេរិក នឹងបញ្ជូនទៅឲ្យ អ៊ុយក្រែន

បានផុស

នៅ

សេតវិមាន​​បញ្ជាក់​ថា គ្រាប់បែកចង្កោម ​នឹង​ត្រូវ​បញ្ជូន​ទៅឲ្យទី​ក្រុងកៀវ ដែល​ជា​ផ្នែក​នៃ​កញ្ចប់​ជំនួយ​យោធា​ថ្មី​របស់អាមេរិកតម្លៃ ១៧៥ លាន​ដុល្លារ។

គ្រាប់បែកចង្កោម (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ចប់នេះ ក៏រួមបញ្ចូលផងដែរ នូវឧបករណ៍សម្រាប់ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន និងគ្រាប់កាំភ្លើងធំ HIMARS បន្ថែម, មីស៊ីល TOW, គ្រាប់កាំភ្លើងធំ ១៥៥ មិល្លីម៉ែត្រ ក៏ដូចជាប្រព័ន្ធប្រឆាំងរថពាសដែក Javelin និង AT-4 ផងដែរ ។

យ៉ាងណាក្តី ទាក់ទងសេចក្តីសម្រេចរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ជូនគ្រាប់ផ្លោងដ៏គ្រោះថ្នាក់ទៅកាន់ទីក្រុងកៀវ, អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Farhan Haq បានប្រាប់សារព័ត៌មាន Sputnik ថា វាគឺជារឿងដ៏គួរឲ្យព្រួយបារម្ភ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Farhan Haq (រូបថត៖ Europa News Wire)

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានព្រមានកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នអ៊ុយក្រែនកំពុងក្លាយជាដែនដីដែលមិនអាចរស់នៅបាន ដោយសារតែការផ្គត់ផ្គង់គ្រាប់មានសារធាតុវិទ្យុសកម្ម និងសារធាតុពុលខ្លាំងពីសំណាក់អង់គ្លេស និងអាមេរិក ។

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន បានកើតឡើងបន្ទាប់ពីការវាយលុករបស់ទីក្រុងកៀវ កំពុងជាប់គាំងដោយមិនទទួលបានលទ្ធផលជាដុំកំភួនអ្វីសោះ និងមានការខាតបង់ដ៏មហន្តរាយទាំងទាហាន និងគ្រឿងសឹកផងដែរ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ អាមេរិក បញ្ជាក់ថា ពេលនេះ អ៊ុយក្រែន ​កំពុង​ប្រើ​គ្រាប់បែក​ចង្កោម យ៉ាងមានប្រសិទ្ធភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម