ព័ត៌មានអន្ដរជាតិ
សេចក្តីរាយការណ៍៖ ចិន ហាមមិនឲ្យមន្ត្រីរដ្ឋាភិបាល ប្រើ iPhone ឬយកចូលកន្លែងធ្វើការ
កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធទី៦ខែកញ្ញាថា ប្រទេសចិន បានបញ្ជាឲ្យមន្ត្រីនៅទីភ្នាក់ងាររដ្ឋាភិបាលកណ្តាល កុំប្រើប្រាស់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple និងឧបករណ៍ប្រ៊េនបរទេសផ្សេងទៀតពេលធ្វើការ ឬយកចូលការិយាល័យ។

កាសែតដដែលផ្សាយថា ថ្នាក់លើបានបញ្ជាបែបនេះ ទៅបុគ្គលិកថ្នាក់ក្រោម កាលពីប៉ុន្មានសប្តាហ៍មុន ហើយគេមិនច្បាស់ទេថាតើ បម្រាមនេះ មានឥទ្ធពិលខ្លាំងក្លាកម្រិតណា។
បញ្ជានេះកើតឡើង មុនព្រឹត្តិការណ៍ Apple នៅសប្តាហ៍ក្រោយ ដែលអ្នកវិភាគជឿថា នឹងនិយាយអំពីការចេញលក់ iPhone ស៊េរីថ្មី ហើយបម្រាមនេះ អាចបង្កឲ្យមានក្តីព្រួយបារម្ភក្នុងចំណោមក្រុមហ៊ុនបរទេស ដែលកំពុងប្រតិបត្តិការនៅប្រទេសចិន ខណៈភាពតានតឹងរវាងទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោន ឡើងកម្តៅកាន់តែខ្លាំង។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍របស់ WSJ មិនបានបញ្ចេញឈ្មោះក្រុមហ៊ុនផលិតទូរស័ព្ទផ្សេងទៀត ក្រៅពី Apple នោះទេ ហើយការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋរបស់ Apple និងចិន ដែលឆ្លើយសំណួរប្រព័ន្ធផ្សព្វផ្សាយក្នុងនាមរដ្ឋាភិបាលចិន ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ដែរ។

អស់រយៈពេលជាងមួយទសវត្សរ៍មកនេះ ប្រទេសចិនបាននិងកំពុងព្យាយាម កាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស ដោយស្នើដល់ក្រុមហ៊ុនពាក់ព័ន្ធរបស់រដ្ឋជាពិសេសធនាគារ ឲ្យប្តូរទៅប្រើកម្មវិធីក្នុងស្រុក និងលើកកម្ពស់ការផលិតបន្ទះឈីបក្នុងស្រុកវិញ។
ទីក្រុងប៉េកាំង បានរៀបចំយុទ្ធនាការនេះនៅឆ្នាំ២០២០ ពេលដែលមេដឹកនាំរបស់ខ្លួន បង្ហាញជំហរកាត់បន្ថយការពឹងផ្អែកលើទីផ្សារ និងបច្ចេកវិទ្យាក្រៅប្រទេស ដោយសារក្តីព្រួយបារម្ភ លើសុវត្ថិភាពទិន្នន័យ។
ភាពតានតឹងរវាងចិន និងអាមេរិកបានកើនឡើងខ្ពស់ នៅពេលទីក្រុងវ៉ាស៊ីនតោន ធ្វើការជាមួយសម្ព័ន្ធមិត្ត រារាំងការប្រើប្រាស់ឧបករណ៍របស់ចិន ដើម្បីប្រកួតប្រជែងលើឧស្សាហកម្មបន្ទះឈីបរបស់ខ្លួន ហើយទីក្រុងប៉េកាំង ក៏ដាក់កំហិតវិញ លើការនាំចេញពីក្រុមហ៊ុនល្បីៗរបស់សហរដ្ឋអាមេរិក រួមទាំងក្រុមហ៊ុនផលិតយន្តហោះ Boeing និងក្រុមហ៊ុនបន្ទះឈីប Micron Technology ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ បែកធ្លាយតម្លៃ iphone 15 ទាំង ៤ ស៊េរីដែលនឹងចេញលក់ឆាប់ៗនេះ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី