Connect with us

ព័ត៌មានអន្ដរជាតិ

តើ ឥណ្ឌូណេស៊ី រៀបចំសណ្ឋាគារលំដាប់ៗចំនួនប៉ុន្មានសម្រាប់ប្រតិភូមក​ប្រជុំ អាស៊ាន ស្នាក់នៅ?

បានផុស

នៅ

មេដឹកនាំបណ្ដាផ្សេងៗដែលបានអញ្ជើញមកដល់ប្រទេសឥណ្ឌូណេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងហ្សាការតា ត្រូវបានទទួលស្វាគមន៍ និងរៀបចំបដិសណ្ឋាកិច្ច ក៏ដូចជាផ្ដល់ការស្នាក់នៅក្នុងសណ្ឋាគារសុទ្ធតែលំដាប់ផ្កាយ ៤ និងផ្កាយ ៥ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈទីក្រុងហ្សាការតា (Satpol PP) លោក Arifin បានបញ្ជាក់ថា គណៈប្រតិភូដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ាននឹងស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ៤ និងផ្កាយ ៥ ចំនួន ១៨ ដែលស្ថិតនៅ ៦ ទីតាំងផ្សេងៗគ្នា ។

ទន្ទឹមនោះ ទីភ្នាក់ងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈទីក្រុងហ្សាការតា ក៏បានដាក់ពង្រាយកម្លាំង ៤០០ នាក់ដើម្បីការពារសន្តិសុខទាំងនៅកន្លែងស្នាក់នៅរបស់គណៈប្រតិភូ និងតំបន់ជុំវិញសណ្ឋាគារផងដែរ ជាពិសេសផ្លូវឆ្លងកាត់ក្បែរៗនោះ ។

ចំណែកទាក់ទិនទៅនឹងកិច្ចប្រជុំកំពូលលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ឥណ្ឌូណេស៊ីបានដាក់ពង្រាយទាំងកម្លាំងប៉ូលិស និងកងកម្លាំងប្រដាប់អាវុធជាតិចំនួន ២,២៣៥ នាក់ដើម្បីជួយរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំផ្សេងៗដែលអញ្ជើញចូលរួមកិច្ចប្រជុំក្នុងទីក្រុងហ្សាការតា ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្ដើមឡើងកាលពីថ្ងៃទី៥ ខែកញ្ញា និងបញ្ចប់នៅថ្ងៃទី៧ ខែកញ្ញានេះ ប៉ុន្តែមិនមានការចូលរួមពីសំណាក់ប្រធានាធិបតីអាមេរិកលោក Joe Biden នោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Vietnam Plus

ចុចអាន ៖ តើមេដឹកនាំប្រទេស អាស៊ាន រូបណាខ្លះនាំយកភរិយាចូលរួមក្នុងកិច្ចប្រជុំ កំពូលនៅ ឥណ្ឌូណេស៊ី?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម