Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមប្រឹក្សាសន្តិសុខ UN ត្រៀមកោះប្រជុំបន្ទាន់ស្តីពីរដ្ឋប្រហារនៅ មីយ៉ាន់ម៉ា

បានផុស

នៅ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃអង្គារនេះស្តីពីការធ្វើរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលអគ្គលេខាធិការលោក Antonio Guterres ហៅថាជា “ការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់កំណែទម្រង់ប្រជាធិបតេយ្យ” នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំអង្គការសហប្រជាជាតិលោកស្រី Barbara Woodward គឺជាប្រធានក្រុមប្រឹក្សានៅខែនេះ ហើយបាននិយាយកាលពីថ្ងៃចន្ទថា ក្រុមប្រឹក្សានេះនឹងពិនិត្យមើលវិធានការជាច្រើនដើម្បីគាំទ្រការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៨ខែវិច្ឆិកា ដែលឈ្នះដោយគណបក្សរបស់លោកស្រីអ៊ុងសានស៊ូជី និងធានាឲ្យបាននូវការដោះលែងម្ចាស់ជ័យលាភីពានរង្វាន់សន្តិភាពណូបែលរូបនេះ និងមេដឹកនាំផ្សេងទៀតដែលត្រូវបានចាប់ខ្លួនដោយយោធា។

លោកស្រី Woodward និយាយថា “នៅពេលនេះ យើងមិនមានគំនិតជាក់លាក់លើវិធានការទាំងនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ នៅ UN វិធានការទាំងនោះមានន័យថា ជាការដាក់ទណ្ឌកម្ម។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យ UN លោក Stephane Dujarric បាននិយាយថា ស្ថាប័នពិភពលោកមួយនេះមិនអាចទាក់ទងមន្ត្រីនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានទេ ហើយក៏មិនមានព័ត៌មានអំពីអ្នកដែលត្រូវបានចាប់ខ្លួនដែរ។

លោក Dujarric និយាយថា សហរដ្ឋអាមេរិកបារម្ភថា សកម្មភាពយោធាអាចធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ៦០ម៉ឺននាក់ ដែលនៅសេសសល់ក្នុងរដ្ឋ Rakhine ភាគខាងជើងដោយក្នុងនោះ រាប់បញ្ចូលទាំងមនុស្សចំនួន១២០,០០០នាក់ដែលកំពុងជាប់ឃុំនៅក្នុងជំរំផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Hindustan Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២២ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២៤ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ២៩ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម