ព័ត៌មានអន្ដរជាតិ
តើបញ្ហាអ្វី ដែលនឹងត្រូវផ្តោតសំខាន់ ក្នុងកិច្ចប្រជុំកំពូល G20 ឆ្នាំនេះ?
បណ្តាមេដឹកនាំប្រទេសអ្នកមានបំផុត និងមហាអំណាចពិភពលោក នឹងចូលរួមកិច្ចប្រជុំកំពូល G20 រយៈពេលពីរថ្ងៃនៅរដ្ឋធានីញូវដែលីរបស់ប្រទេសឥណ្ឌា។

រដ្ឋធានីត្រូវបានតុបតែងដោយផ្កាលម្អ កន្លែងសាធារណៈមានការរៀបចំយ៉ាងល្អ ខណៈអគារនានានិងចិញ្ចើមផ្លូវ ត្រូវបានគេលាបពណ៌ស្រស់ស្អាត។
ឆ្នាំនេះ កិច្ចប្រជុំកំពូល G20 នឹងប្រព្រឹត្តទៅនាថ្ងៃទី៩និងទី១០ខែកញ្ញា នៅមជ្ឈមណ្ឌលតាំងពិពណ៌ដ៏ធំទូលាយ Bharat Mandapam កណ្តាលទីក្រុង ជិតវិមានប្រវត្តិសាស្ត្រ India Gate។

សម្រាប់ជំនួបកំពូលលើកនេះ ប្លុក G20 នឹងផ្តោតកិច្ចពិភាក្សាលើការផ្តល់ប្រាក់កម្ចីបន្ថែមទៀតដល់ប្រទេសកំពុងអភិវឌ្ឍពីស្ថាប័នពហុភាគី, កំណែទម្រង់ស្ថាបត្យកម្មបំណុលអន្តរជាតិ, បទប្បញ្ញត្តិស្តីពីរូបិយប័ណ្ណឌីជីថល និងផលប៉ះពាល់នៃភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយលើសន្តិសុខស្បៀង និងថាមពល។
ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ប្លុកនេះមិនបានចេញសេចក្តីថ្លែងការណ៍រួមណាមួយទេ ដោយសារភាពខ្វែងគំនិតគ្នាលើបញ្ហាសង្គ្រាមអ៊ុយក្រែន។
ថ្វីបើរុស្ស៊ីនិងចិនកំពុងប្រឆាំងនឹងការស្តីបន្ទោសទីក្រុងមូស្គូចំពោះសង្រ្គាមនោះក៏ដោយ ប៉ុន្តែប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក បារាំង និងកាណាដាផងដែរ បានគូសបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមមួយអាចចេញបាន លុះត្រាតែទីក្រុងមូស្គូនិងប៉េកាំង ថ្កោលទោសរុស្ស៊ីឲ្យបានខ្លាំងក្លាជាមុនសិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ លោក Modi នឹងទៅ ហ្សាការតា ប្រជុំអាស៊ាន សិន ទើបវិលទៅបើក G20 នៅ ញូវដែលី វិញ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ