ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី អំពាវនាវឲ្យមេដឹកនាំមហាអំណាចដែលចូលរួមកិច្ចប្រជុំកំពូល អាស៊ាន ប្រុងប្រយ័ត្នចំពោះជម្លោះថ្មី
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានអំពាវនាវដល់មេដឹកនាំពិភពលោកនៅថ្ងៃព្រហស្បតិ៍នេះឲ្យកាត់បន្ថយភាពតានតឹង ខណៈដែលមេដឹកនាំទាំងនោះបានជួបប្រជុំគ្នានៅឯកិច្ចប្រជុំកំពូលអាស៊ានដើម្បីផ្តោតលើបញ្ហាសន្តិសុខ និងពាណិជ្ជកម្មប្រឆាំងនឹងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ។
លោក Widodo ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះបាននិយាយនៅដើមដំបូងនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាថា “យើងទាំងអស់គ្នាមានទំនួលខុសត្រូវក្នុងការមិនបង្កើតជម្លោះថ្មី ភាពតានតឹងថ្មី សង្រ្គាមថ្មី ហើយក្នុងពេលជាមួយគ្នានេះ យើងក៏មានទំនួលខុសត្រូវក្នុងការកាត់បន្ថយភាពតានតឹងផងដែរ” ។
ឥណ្ឌូណេស៊ីបានលើកឡើងថា វេទិកានេះគួរតែជាកន្លែងសម្រាប់កិច្ចសហប្រតិបត្តិការ និងមិនមែនជាកន្លែងសម្រាប់ការធ្វើឲ្យមានភាពច្របូកច្របល់នោះទេ ស្របពេលដែលឥណ្ឌូណេស៊ី និងបណ្តាអាស៊ានផ្សេងទៀតបានចេញការព្រមានអំពីហានិភ័យនៃការធ្លាក់ចូលទៅក្នុងសង្វៀនសម្រាប់ការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ដែលសំដៅទៅលើភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ។
កាលពីថ្ងៃពុធ លោក Li Qiang នាយករដ្ឋមន្ត្រីរបស់ចិនបានព្រមានប្រឆាំងនឹងការចាប់ផ្តើម “សង្គ្រាមត្រជាក់ថ្មី” និងបានព្រមានប្រទេសនានាមិនឲ្យចូលរួមក្នុងជម្លោះណាមួយផងដែរ ខណៈអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ដែលចូលរួមក្នុងកិច្ចប្រជុំជំនួសលោកប្រធានាធិបតី Joe Biden បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តយូរអង្វែងចំពោះអាស៊ាន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក” ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ មានការអញ្ជើញចូលរួមពីសំណាក់ប្រទេសអាស៊ានទាំង ១០, អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris, នាយករដ្ឋមន្ត្រីចិន Li Qiang និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov រួមជាមួយនឹងមេដឹកនាំប្រទេសជាដៃគូដូចជា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងប្រទេសផ្សេងទៀតផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Reuters
ចុចអាន ៖ តើ ឥណ្ឌូណេស៊ី រៀបចំសណ្ឋាគារលំដាប់ៗចំនួនប៉ុន្មានសម្រាប់ប្រតិភូមក ប្រជុំ អាស៊ាន ស្នាក់នៅ?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា