Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ UN ឲ្យយោធា មីយ៉ាន់ម៉ា ស្ដាប់តាមប្រជាជនខ្លួនឯងផង

បានផុស

នៅ

ប្រមុខអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាដោយជំរុញឲ្យអាជ្ញាធរយោធាស្តាប់តាមប្រជាជនរបស់ខ្លួនឯង ដោះលែងអ្នកទោសនយោបាយ និងត្រលប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការ UN លោក Antonio Guterres បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅខាងក្រៅ​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅប្រទេស​ឥណ្ឌូណេស៊ីថា “ខ្ញុំនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនយោបាយ មនុស្សធម៌ និងសិទ្ធិមនុស្សកាន់តែអាក្រក់ទៅៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងរដ្ឋរ៉ាក់ឃីន និងស្ថានភាពនៃជនភៀសខ្លួនដ៏ច្រើនដែលកំពុងរស់នៅក្នុងស្ថានភាពអស់សង្ឃឹមផងដែរ” ។

យោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ខណៈពេលដែលមានការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូណេស៊ីក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាកិច្ចព្រមព្រៀង ៥ ចំណុចរបស់អាស៊ាន លោកក៏បានជំរុញឲ្យប្រទេសទាំងអស់បន្តស្វែងរកយុទ្ធសាស្រ្តបង្រួបបង្រួមមួយឆ្ពោះទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាផ្ទុះភាពចលាចល ចាប់តាំងពីដើមឆ្នាំ ២០២១ មកម្ល៉េះ នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី និងបង្ក្រាបក្រុមអ្នកប្រឆាំងនឹងយោធា ដោយមានទាំងការចាប់ខ្លួនដាក់ពន្ធនាគារ និងឈានដល់ការសម្លាប់មនុស្សរាប់ពាន់នាក់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ មីយ៉ាន់ម៉ា កាត់ទោសអ្នកកាសែតម្នាក់ ដាក់ពន្ធនាគារ ២០ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម