Connect with us

ព័ត៌មានអន្ដរជាតិ

តើមួយខែទាហាន ឡាវ ទទួលបានប្រាក់ឈ្នួលប៉ុន្មាន?

បានផុស

នៅ

ប្រាក់ខែសម្រាប់ទាហានឡាវប្រែប្រួលអាស្រ័យលើឋានៈ បទពិសោធន៍ និងឆ្នាំនៃការបម្រើជាតិ ហើយជាទូទៅទាហានឡាវ (LPA) ត្រូវបានគេដឹងថា មានរចនាសម្ព័ន្ធប្រាក់បៀវត្សរ៍ទាប បើធៀបនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់។

ទិន្នន័យនេះត្រូវបានចងក្រងឡើងដោយទិន្នន័យផ្លូវការរបស់រដ្ឋាភិបាល ការ​ស្ទង់មតិ​ប្រាក់ខែ និង​ប្រភពផ្សេង​ទៀតដូចជា ការប្រកាសការងារ ក៏ដូចជាអំពីប្រាក់ខែប្រចាំឆ្នាំ ២០២៣ ។

យោងតាមប្រភពដដែលបានបញ្ជាក់ថា ទាហានម្នាក់ដែលធ្វើការនៅប្រទេសឡាវ ជាមធ្យមនឹងទទួលបានប្រហែល ១៨០ ដុល្លារក្នុងមួយខែ ឬ ២,១៦០ ដុល្លារក្នុងមួយឆ្នាំ ហើយទាបបំផុតអាច ៨៣.២៥ ដុល្លារក្នុងមួយខែ ឬ ៩៩៩ ដុល្លារក្នុងមួយឆ្នាំ ខណៈខ្ពស់បំផុត ២៨៦ ដុល្លារក្នុងមួយខែ ឬ ៣,៤៤៣ ដុល្លារក្នុងមួយឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កត្តាសំខាន់បំផុតក្នុងការកំណត់ប្រាក់ខែ​ គឺចំនួនឆ្នាំនៃបទពិសោធន៍ដែលទាហានម្នាក់ៗមាន ហើយបទពិសោធន៍ច្រើនឆ្នាំនឹងនាំឲ្យប្រាក់ឈ្នួលកាន់តែខ្ពស់ ។​ ឧទាហរណ៍ថា ទានហានដែលមានបទពិសោធន៍ត្រឹម ២ ឆ្នាំនឹងទទួលបានប្រាក់ខែ ២២,៣២១,៩០០ គីប (១,១២៨ ដុល្លារ) ។ ស្របពេលដែលលទាហានធ្វើការលើសពី ២០ ឆ្នាំ ប្រាក់ខែជាមធ្យមតាមការរំពឹងទុកនឹងកើនឡើងដល់ ៦៣៣៦០,៣០០ គីប (៣,២០៤ ដុល្លារ) ។

បន្ថែមពីលើប្រាក់ខែគោល ទាហានឡាវក៏អាចទទួលបានអត្ថប្រយោជន៍ និងប្រាក់ឧបត្ថម្ភផ្សេង​ទៀត រួមទាំងប្រាក់បំណាច់លំនៅឋាន ប្រាក់ឧបត្ថម្ភអាហារ និងប្រាក់បន្ថែម​សម្រាប់កាតព្វកិច្ចគ្រោះថ្នាក់ ឬការដាក់ពង្រាយទៅកាន់តំបន់ដាច់ស្រយាលផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ អត្ថប្រយោជន៍ទាំងនេះអាចប្រែប្រួលទៅតាមគោលការណ៍ដែលបានចែង ។

ជាមួយគ្នានេះផងដែរ ថ្លៃចំណាយនៃការរស់នៅក្នុងប្រទេសឡាវមានកម្រិតទាប បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត។ ដូច្នេះហើយ សូម្បីតែប្រាក់បៀវត្សរ៍របស់ទាហានឡាវក៏ហាក់ដូចជាទាបដែរ បើធៀបនឹងស្តង់ដារអន្តរជាតិ ប៉ុន្តែវាក៏អាចផ្តល់នូវស្តង់ដារនៃការរស់នៅដ៏ល្អនៅក្នុងបរិបទក្នុងស្រុកផងដែរ ។

សរុបជារួមមក ទោះបីប្រាក់បៀវត្សរ៍របស់ទាហានឡាវមិនខ្ពស់នោះទេ បើធៀបនឹងប្រទេសដទៃ ប៉ុន្តែវាមានសារៈសំខាន់ណាស់ក្នុងការពិចារណាអំពីបរិបទក្នុងស្រុក និងអត្ថប្រយោជន៍មិនមែនហិរញ្ញវត្ថុដែលពួកគេទទួលបានពីការងារនៅក្នុងកងទ័ពប្រជាជនឡាវ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ឆេះផ្សារបណ្ដែតទឹកនៅ ថៃ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

របប​សឹក​មីយ៉ាន់ម៉ា ដោះលែង​អ្នក​ទោស​ប្រមាណ ៤ ៩០០​នាក់ ដើម្បី​អបអរ​ថ្ងៃ​ចូលឆ្នាំ​ថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

ចូលឆ្នាំ ៣ ថ្ងៃ​ ទេសចរ​មក​លេង​ខេត្តក្រចេះ​ កើន​ឡើង​ ២៦% មាន​ប្រមាណជិត ៣០ ម៉ឺននាក់

ព័ត៌មានជាតិ៣១ នាទីutes មុន

ចំណុច​ពិសេសៗ​គួរ​ដឹង​ ពីអាកាសយានដ្ឋាន​​អន្តរជាតិតេជោ ជា​សំណង់​​អភិវឌ្ឍ​ន៍​កំពូលមួយ​របស់ពិភពលោក

ព័ត៌មានជាតិ៣៩ នាទីutes មុន

៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តកោះកុង មានភ្ញៀវទេសចរជិត ៥ ម៉ឺននាក់ មកលងកម្សាន្ត

ជីវិតកម្សាន្ដ៤៥ នាទីutes មុន

តារា​ចម្រៀងអាមេរិក​ Katy Perry ឱនថើបដី ពេលយានអវកាស​ចុះ​ចត​ជោគជ័យ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សហរដ្ឋអាមេរិក​ ដំឡើងពន្ធលើចិនដល់ ២៤៥ ភាគរយ

ព័ត៌មានជាតិ២ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ២ ម៉ោង មុន

មុនធ្វើទស្ស​នកិច្ចនៅកម្ពុជា លោក ស៊ី ជីនពីងថា ចិន មិនហាមឃាត់កម្ពុជាឡើយ ក្នុងការរើសផ្លូវអភិវឌ្ឍន៍ប្រទេសដែលស្របនឹងលក្ខខណ្ឌជាតិ

Sokha Hotels

ព័ត៌មានពេញនិយម