Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថាជា “ដំណឹងដ៏អាក្រក់” ក្រោយ អាមេរិក ផ្ដល់គ្រាប់បែកចង្កោមទៅឲ្យ អ៊ុយក្រែន

បានផុស

នៅ

ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោសការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការផ្ដល់គ្រាប់បែកចង្កោមទៅឲ្យប្រទេសអ៊ុយក្រែន ហើយថែមទាំងហៅការផ្គត់ផ្គង់មួយនេះថាជា “ដំណឹងដ៏អាក្រក់” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានរំឭកថា “ការប្រើប្រាស់គ្រាប់បែកចង្កោមនាពេលកន្លងមកនៅក្នុងអតីតប្រទេសយូហ្គោស្លាវី មានផលវិបាកដ៏ក្រៀមក្រំបំផុតរួចទៅហើយ ហើយវាក៏ត្រូវបានកត់ត្រាដោយអង្គការអន្តរជាតិផងដែរ” ។

លោក​ Peskov បានលើកឡើង​ថា ទន្ទឹមនោះ ការ​ប្រើ​គ្រាប់បែកចង្កោម​បែប​នេះនឹងនាំ​ឲ្យមាន​ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​កើតជំងឺ​មហារីក និង​ជំងឺ​ផ្សេងៗ​ទៀត ហើយ​ផល​វិបាក​ទាំង​នេះ​ក៏កើត​មាន​ចំពោះ​កូនចៅ​អ្នក​ដែលរងផល​ប៉ះ​ពាល់ និងតំបន់នៃការ​ប្រើប្រាស់អាវុធទាំងនេះផងដែរ” ។

អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបានអះអាងទៀតថា ក្រៅពីផ្ដល់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែនហើយនោះ សហរដ្ឋអាមេរិកក៏ជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាក​នៃ​ការ​ប្រើ​ប្រាស់ប្រភេទអាវុធដែលមានវិទ្យុសកម្មនេះផងដែរ ។

​គួរបញ្ជាក់ថា កាលពីថ្ងៃពុធមន្ទីរបញ្ចកោណបានប្រកាសពីការផ្ដល់កញ្ចប់ជំនួយយោធាចំនួន ១៧៥ លានដុល្លារបន្ថែមទៀតទៅដល់ប្រទេសអ៊ុយក្រែន ហើយវាក៏ជាលើកទីមួយផងដែរ ដែលសហរដ្ឋអាមេរិកផ្ដល់គ្រាប់បែកចង្កោមបំពាក់លើរថក្រោះប្រយុទ្ធ Abrams ដើម្បីប្រយុទ្ធលើសមរភូមិជាមួយរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ គ្រាប់បែកចង្កោម ស្ថិតក្នុងជំនួយ យោធា ថ្មី តម្លៃ ១៧៥ លាន ដុល្លារ ដែល អាមេរិក នឹងបញ្ជូនទៅឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

លោក សុខ សប្បាយណា៖ អង្គរសង្ក្រាន្តបង្កើតឡើងដើម្បីជាតិ និងបំផុសស្មារតីថា “ខ្មែរធ្វើបាន”

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ព្រឹទ្ធសមាជិកអាមេរិក បំបែកកំណត់ត្រា និយាយអត់ឈប់ ២៥ម៉ោងនិង៥នាទី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

កងកម្លាំងរបបយោធាវាយប្រហារ​លើ​ក្បួនរថយន្តជំនួយមនុស្សធម៌ចិន​​

សាយ
ជីវិតកម្សាន្ដ២៣ នាទីutes មុន

សាយ ប្រកាសត្រៀមព្រឹត្តិការណ៍ “រត់ដោយបេះដូង លើកទី២” រៃអង្គាសថវិកាជួយសាលារៀនទន្សាយ

ព័ត៌មានជាតិ២៤ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់លើការផ្គត់ផ្គង់ទឹក ភ្លើង អនាម័យ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

Sokha Hotels

ព័ត៌មានពេញនិយម