ព័ត៌មានអន្ដរជាតិ
ឆេះផ្សារបណ្ដែតទឹកនៅ ថៃ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់
អគ្គិភ័យមួយបានឆាបឆេះផ្សារបណ្តែតទឹកដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយក្នុងតំបន់៤ នៃក្រុងប៉ាតាយ៉ាខេត្តឈុនបុរី រហូតមិនអាចគ្រប់គ្រងបាន ខណៈការខូចខាតគេប៉ាន់ស្មានជាង ៥០លានបាតឯណោះ។

កាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២៣ មជ្ឈមណ្ឌលវិទ្យុ១៩១ បានទទួលសេចក្តីរាយការណ៍ថា មានអគ្គិភ័យនៅផ្សារអណ្តែតតំបន់ទី៤ ស្រុកបាងឡាំង ខេត្តឈុនបុរី បន្ទាប់ពីទទួលបានដំណឹងនេះ មន្ត្រីពន្លត់អគ្គិភ័យត្រូវបានចេញប្រតិបត្តិការ ដោយមានបុគ្គលិកសង្គ្រោះ, ស្ថានីយប៉ូលិស, មន្ត្រីរដ្ឋបាលស្រុក Bang Lamung, មន្ត្រីកិច្ចការពិសេសក្រុងប៉ាតាយ៉ា រួមនឹងរថយន្តពន្លត់អគ្គិភ័យជាង២០គ្រឿង ក៏ប្រញាប់ចុះទៅអន្តរាគមន៍ភ្លាមៗ។
នៅកន្លែងកើតហេតុ គេឃើញភ្លើងកំពុងឆេះយ៉ាងសន្ធោសន្ធៅ ពពកផ្សែងបានហោះឡើងលើមេឃ។ អាជ្ញាធរបានជម្លៀសប្រជាជនចេញពីតំបន់នោះជាបន្ទាន់។ សមត្ថកិច្ចបានបញ្ចាក់ឲ្យដឹងថា ភ្លើងបានរាលដាលយ៉ាងឆាប់រហ័ស ព្រោះសំណង់នេះធ្វើពីឈើ និងប្រក់ស័ង្កសី ដែលជាវត្ថុងាយឆេះ។ ទោះបីប្រើទឹកចាក់ដើម្បីស្រោចស្រង់ស្ថានការណ៍ ប៉ុន្តែនៅតែមិនអាចគ្រប់គ្រងភ្លើងដោយសារតែមានសារជាតិផ្ទុះបង្កើតជាភាពចលាចល ទប់ទល់លែងបាន។

ទាក់ទិននឹងបញ្ហានេះ សមត្ថកិច្ចបានសាកសួរបុគ្គលិកក្នុងផ្សារបណ្ដែតទឹកទី៤ ពួកគាត់បាននិយាយថា នៅវេលាម៉ោង៧យប់ ពេលបុគ្គលិកទាំងអស់បានបញ្ចប់ការងារហើយត្រឡប់ទៅផ្ទះវិញជាបណ្តើរៗ។ ក្រោយមក ស្រាប់តែមានអគ្គិភ័យឆាបឆេះកណ្តាលផ្សារ។ គេបានរកឃើញថា អគ្គិភ័យបានឆាបឆេះក្នុងបន្ទប់ទឹកផ្ទះឈើមួយខ្នង ហើយភ្លើងបានរាលដាលដល់អាជីវករក្នុងផ្សារភ្លាមៗ ។ ដោយសារតែហាងផ្សេងៗ ផ្នែកខាងក្នុងនៃផ្សារនេះ ភាគច្រើនធ្វើពីឈើ និងឫស្សី ដែលធ្វើឲ្យវាក្លាយជាឥន្ធនៈ ងាយនឹងឆាបឆេះយ៉ាងលឿន។
ទោះយ៉ាងណា មន្ត្រីជំនាញនៅតែប្រញាប់ពន្លត់ភ្លើងកុំឲ្យរាលដាលបន្តទៀត។ តាមរយៈការស្នើសុំការគាំទ្រពីតំបន់ក្បែរនោះ បុគ្គលិកសរុបជាង ២០០នាក់ កំពុងបំពេញបេសកកម្មយ៉ាងប្រញាប់ប្រញាល់ ក្នុងពេលដែលអគ្គិភ័យបំផ្លាញកន្លែងទេសចរណ៍ នៅចំកណ្តាលទីក្រុងប៉ាតាយ៉ា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ព្យុះកំបុតត្បូង បង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងសំណង់អគារកម្រិតណា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា