Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនដំឡូង “One Chip Challenge” សុខចិត្តឈប់លក់ ក្រោយធ្វើឲ្យក្មេងប្រុសជំទង់ម្នាក់ស្លាប់

បានផុស

នៅ

ក្រុមហ៊ុន Paqui ដែលជាអ្នកផលិតដំឡូងសម្រាប់ធ្វើ “One Chip Challenge” សុខចិត្តឈប់លក់ផលិតផល បន្ទាប់ពីធ្វើឲ្យក្មេងប្រុសជំទង់ម្នាក់បាត់បង់ជីវិត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំឡូងនេះមានតែមួយប៉ុណ្ណោះក្នុងមួយកញ្ចប់ ហើយពួកគេប្រឡាក់គ្រឿងជាមួយម្ទេសហឹរបំផុត ២ ប្រភេទគឺ Carolina Reaper និង Naga Viper ។

អ្នកស្រី Lois Wolobah ប្រាប់សារព័ត៌មាន NBC ថា កូនប្រុសអាយុ ១៤ ឆ្នាំរបស់អ្នកស្រីឈ្មោះ Harris Wolobah បានញ៉ាំដំឡូងនេះ កាលពីថ្ងៃសុក្រ ទី១ ខែសីហា បន្ទាប់មកគាត់ទៅពេទ្យ ដោយសារឈឺពោះខ្លាំងពេក ។

អ្នកស្រី Wolobah និយាយថា ក្រោយមក Harris បានសន្លប់នៅផ្ទះនាពេលរសៀលថ្ងៃដដែលនោះ ហើយត្រូវ​ប្រកាស​ថា​ស្លាប់​ក្នុង​មន្ទីរពេទ្យនៅ​ថ្ងៃ​បន្ទាប់ ។ ទោះយ៉ាងណាមិញ ការ​ធ្វើ​កោសល្យ​វិច័យ​មិន​ទាន់​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​ស្លាប់​ពិតប្រាកដ​នៅ​ឡើយ​ទេ ៕

ពាក់ព័ន្ធនឹងករណីខាងលើ អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ថា “ក្រុមហ៊ុន Paqui មានការសោកស្ដាយយ៉ាងខ្លាំងចំពោះការស្លាប់របស់ Harris Wolobah ហើយសូមចូលរួមរំលែកទុក្ខផង ។ ទោះ Paqui One Chip Challenge ជាល្បែងសម្រាប់មនុស្សពេញវ័យក៏ដោយ យើងឃើញថា មានយុវវ័យជាច្រើនបានញ៉ាំវា ។ យើងយកចិត្តទុកដាក់ជាមួយអតិថិជនគ្រប់គ្នា និងសម្រេចចិត្តឈប់លក់ដំឡូងនេះ” ។

ប្រែសម្រួល៖ វារី

ប្រភព៖ NBC

ចុចអាន៖ ឆ្ងល់​អត់​ ក្រោយ​ញ៉ាំ​អាហារ​ហឹរ ម៉េច​ចេះ​តែ​​ចុកពោះ​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា១០ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម