ព័ត៌មានអន្ដរជាតិ
ហុងកុង រងការវាយប្រហារ ដោយភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាន ក្នុងរយៈពេល ១៤០ឆ្នាំ
ហុងកុង និងទីក្រុងភាគខាងត្បូងប្រទេសចិនផ្សេងទៀត កំពុងប្រឈមមុខនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ខណៈតំបន់នេះ កំពុងស៊ូទ្រាំនឹងភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងកំណត់ត្រា។

នៅថ្ងៃសុក្រទី៨ខែកញ្ញា ផ្លូវនិងស្ថានីយ៍រថភ្លើងក្រោមដីក្នុងទីក្រុងហុងកុង ត្រូវទឹកជន់លិចខណៈដែលមន្ត្រី បានបិទសាលារៀន និងកន្លែងធ្វើការ។
យោងតាមការិយាល័យអាកាសធាតុ ភ្លៀងធ្លាក់ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ គឺមានកម្រិតធ្ងន់ធ្ងរ មិនធ្លាប់វាយប្រហារទីក្រុងនេះសោះក្នុងរយៈពេល១៤០ឆ្នាំ។
កាលពីថ្ងៃសុក្រ អាជ្ញាធរហុងកុងនិយាយថា មនុស្សយ៉ាងតិច៨៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដោយសារអាកាសធាតុអាក្រក់។ ភ្លៀងក៏បានបណ្តាលឲ្យមានបំណាក់ដីផងដែរ ជាហេតុបង្កការកកស្ទះផ្លូវមួយចំនួន។

ក្រុមសង្កេតការណ៍ហុងកុងរាយការណ៍ថា ភ្លៀងធ្លាក់មានកម្រិត ១៥៨.១ មិល្លីម៉ែត្រ ដែលជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពីកំណត់ត្រាចាប់ផ្តើមនៅក្នុងឆ្នាំ១៨៨៤មក។
ស្របពេលជាមួយគ្នានោះ ជើងហោះហើររាប់រយត្រូវបានផ្អាកនៅខេត្តក្វាងទុង ខណៈអាជ្ញាធរក្នុងតំបន់បានព្រមានអំពីទឹកជំនន់ភ្លាមៗ និងបញ្ជាឲ្យមនុស្សរស់នៅតំបន់ទំនាប ត្រូវជម្លៀសចេញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មនុស្ស៣៣នាក់ស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាន នៅប៉េកាំង

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់