ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្រកាសបិទព្រំដែន មិនឲ្យស្រ្តីដែលចុះឈ្មោះចូលបម្រើកងទ័ព ចាកចេញពីប្រទេស
ស្ត្រីគ្រប់រូបនៅក្នុងប្រទេសអ៊ុយក្រែនដែលមានការអប់រំផ្នែកវេជ្ជសាស្ត្រ ឬឱសថ នឹងមានកាតព្វកិច្ចចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ព ចាប់ពីខែក្រោយទៅ។ នេះបើតាមសេចក្តីប្រកាសកាលពីថ្ងៃសុក្រទី៨ខែកញ្ញា របស់លោក Fyodor Venislavsky ដែលជាតំណាងសភារបស់ប្រធានាធិបតី Vladimir Zelensky។

មន្ត្រីរូបនេះ ដែលក៏ជាសមាជិកនៃគណៈកម្មាធិការសភា Verkhovna Rada ស្តីពីបញ្ហាសន្តិសុខជាតិផងដែរនោះ បានកត់សម្គាល់ថា ស្ត្រីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងអស់ នឹងត្រូវរឹតបន្តឹងមិនឲ្យធ្វើដំណើរទៅក្រៅប្រទេសឡើយ នៅពេលពួកគេចុះឈ្មោះរួច។
លោក Venislavsky បញ្ជាក់ថា រឿងនេះកើតឡើង បន្ទាប់ពីការធ្វើវិសោធនកម្មដោយសភាអ៊ុយក្រែន ចំពោះច្បាប់ស្តីពីការកែនទ័ពកាលពីឆ្នាំមុន ដែលអនុញ្ញាតឲ្យស្រ្តីចុះឈ្មោះចូលយោធា។

លោកនិយាយថា “ប្រសិនបើពួកគេចុះឈ្មោះហើយ ពួកគេនឹងទទួលបានឋានៈជាអ្នកមានទំនួលខុសត្រូវក្នុងការបម្រើយោធា។ បន្ទាប់ពីនោះ ពួកគេនឹងត្រូវបានចងភ្ជាប់ទៅនឹងបម្រាមធ្វើដំណើរដែលពាក់ព័ន្ធ។ នោះមានន័យថា ប្រសិនបើពួកគេមិនមានមូលហេតុសមរម្យទេនោះ ពួកគេក៏នឹងមិនអាចចាកចេញពីប្រទេសបានឡើយ ពោលគឺដូចបុរសដែរ”។
វិសោធនកម្មឆ្នាំ២០២២ របស់សភាអ៊ុយក្រែន ក៏បញ្ជាក់ដែរថា ស្ត្រីដែលមានវិជ្ជាជីវៈដូចជាមេធាវី អ្នកសរសេរកម្មវិធី តន្ត្រីការិនី បុគ្គលិកសង្គម គណនេយ្យករ អ្នកកាសែត អ្នកថតវីដេអូ អ្នកវិទ្យាសាស្ត្រ ពេទ្យសត្វ និងអ្នកគ្រប់គ្រង សុទ្ធតែអាចចុះឈ្មោះដោយស្ម័គ្រចិត្ត ចូលបម្រើក្នុងជួរកងទ័ពបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មួយថ្ងៃ អ៊ុយក្រែន ចំណាយ ១០០លានដុល្លារ ក្នុងជម្លោះជាមួយ រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ