Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដីខ្លាំងក្លា វាយប្រហារប្រទេសម៉ារ៉ុក ស្លាប់មនុស្សជិត ៣០០នាក់

បានផុស

នៅ

គ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ បានវាយប្រហារប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រ (ព្រឹកថ្ងៃសៅរ៍នៅកម្ពុជា) ដោយបានសម្លាប់មនុស្សចំនួន២៩៦នាក់ និងបណ្តាលឲ្យអគារជាច្រើន ត្រូវបាក់រលំ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគច្រើននៃអ្នកស្លាប់ ត្រូវបានគេរាយការណ៍ ស្ថិតនៅក្នុងតំបន់ពិបាកចូលទៅដល់នៃទីក្រុង Marrakesh។ ក្រៅពីអ្នកស្លាប់ មានមនុស្សប្រហែល១៥០នាក់ផ្សេងទៀត រងរបួស។

វិហារឥស្លាមមួយ ត្រូវខូចខាតនៅជិតទីលាន Jemaa el-Fnaa ក្នុងទីក្រុងចាស់ Marrakesh ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក៏ដូចជាអគារប្រវត្តិសាស្ត្រផ្សេងទៀតនៅក្នុងតំបន់នេះផងដែរ។

(រូបថត៖ AFP)

យោងតាមមជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ (EMSC), ការរញ្ជួយដី បានវាយប្រហារនៅម៉ោងប្រហែល ១១:១១ យប់ (ម៉ោងនៅម៉ារ៉ុក) ជាមួយជម្រៅ១០គីឡូម៉ែត្រ ខណៈចំណុចកណ្តាលនៃការរញ្ជួយ ត្រូវបានចុះបញ្ជីនៅចម្ងាយប្រហែល៧៧គីឡូម៉ែត្រពីទីក្រុង Marrakesh។

របាយការណ៍​ខាងលើ​កត់​សម្គាល់​ថា ការ​រញ្ជួយ​ដី​នេះ ​រង្គើដល់​ទីក្រុង​ឆ្នេរ​សមុទ្រ Rabat, Casablanca និង Essaouira ឯណោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik, SKY

ចុចអាន៖ ខេត្តវៀតណាម ជាប់កម្ពុជា រញ្ជួយដី ២៨លើក ត្រឹម៤ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម