ព័ត៌មានអន្ដរជាតិ
ប៉ូលិស សិង្ហបុរី ចាប់ខ្លួនបុរសវ័យ ២៦ ឆ្នាំម្នាក់ពីបទឆបោកអ្នកទិញរថយន្តជិត ៨ ម៉ឺនដុល្លារ
បុរសសិង្ហបុរីអាយុ ២៦ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនពីបទសង្ស័យជាប់ពាក់ព័ន្ធនឹងករណីឆបោកការលក់រថយន្ត ដែលជនរងគ្រោះបាត់បង់ប្រាក់ជិត ៨ ម៉ឺនដុល្លារ ។

ប៉ូលិសបានឲ្យដឹងកាលពីថ្ងៃសុក្រ ទី៨ ខែកញ្ញាថា ពួកគេទទួលបានរបាយការណ៍ជាច្រើន ពីជនរងគ្រោះដែលត្រូវឈ្មួញកណ្ដាលបោកពេលទិញរថយន្ត ខណៈប៉ូលិសមិនបានបង្ហាញអត្តសញ្ញាណឈ្មួញនោះនៅឡើយទេ ។
ជនរងគ្រោះទាំងអស់បានអះអាងថា បន្ទាប់ពីពួកគេចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញរថយន្តជាមួយបុរសនោះ គាត់ក៏ណែនាំពួកគេឱ្យបង់ប្រាក់ទៅក្នុងគណនីធនាគារដែលគាត់កុហកថា ជារបស់ក្រុមហ៊ុន ។

តាមរយៈការស៊ើបអង្កេតអ្នកពាក់ព័ន្ធ មន្រ្តីប៉ូលិសតំបន់ Woodlands ក៏បានឈានទៅដល់ការចាប់ខ្លួនបុរសនោះនៅថ្ងៃទី៨ ខែកញ្ញា នៅតំបន់ជុំវិញផ្លូវ Jurong West ក្នុងរយៈពេល ១២ ម៉ោងនៃរបាយការណ៍ដំបូង ។
គួរបញ្ជាក់ថា តុលាការក្នុងតំបន់បានចោទប្រកាន់ជនសង្ស័យកាលពីថ្ងៃសៅរ៍ ទី៩ ខែកញ្ញាពីបទឆបោកក្រោមមាត្រា ៤២០ នៃក្រមព្រហ្មទណ្ឌឆ្នាំ ១៨៧១ ហើយបើរកឃើញថាជនសង្ស័យមានទោសកំហុសមែន រូបគេអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ និងពិន័យជាប្រាក់ផងដែរ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អតីតអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ សិង្ហបុរី ជាប់ទោសពីបទលួចថតក្រោមសំពត់ស្រីៗ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ