Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃ​ស្បៀងអាហារពិភពលោក​ធ្លាក់ចុះ ខណៈតម្លៃអង្ករ​កើនឡើងខ្ពស់

បានផុស

នៅ

អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានប្រកាសកាលពីពេលថ្មីៗនេះថា តម្លៃស្បៀងអាហារពិភពលោកបានធ្លាក់ចុះ ២.១ ភាគរយ​វិញនៅក្នុងខែសីហា ខណៈដែលតម្លៃអង្ករបានកើនឡើង ៩.៨ ភាគរយ ពោលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

FAO បាននិយាយថា តម្លៃគ្រាប់ធញ្ញជាតិបានធ្លាក់ចុះ ០.៧ ភាគរយ ខណៈពេលដែលតម្លៃស្រូវសាលីធ្លាក់ចុះ ៣.៨ ភាគរយ ដោយសារតែ​រដូវប្រមូលផលនៅអាមេរិក និងកាណាដាទទួលបានទិន្នផលខ្ពស់ ។  

ដោយឡែក តម្លៃ​អង្ករ​បាន​ឡើង​ថ្លៃ​ ដោយ​សារការ​រំខានផ្នែក​ពាណិជ្ជកម្ម​ដែលបានចុះបញ្ជី ​បន្ទាប់​ពី​ការ​ហាមប្រាម​របស់ប្រទេសឥណ្ឌា​លើ​ការ​នាំ​ចេញ​អង្ករ​សកាលពីខែកក្កដា ។

ទន្ទឹមនឹងនេះ តម្លៃប្រេងបន្លែលើពិភពលោកបានធ្លាក់ចុះ ៣.១ ភាគរយ ហើយនេះក៏ជាការឆ្លុះបញ្ចាំងពីការធ្លាក់ចុះទិន្នផលប្រេងដូង ផ្កាឈូករ័ត្ន សណ្តែកសៀង និងគ្រាប់ប្រេង rapeseed ជាដើម ។

ចំណែកសម្រាប់តម្លៃទឹកដោះគោវិញបានធ្លាក់ចុះ ៤ ភាគរយពីខែកក្កដាដល់ខែសីហា ខណៈតម្លៃសាច់បានថយចុះ ៣ ភាគរយ ប៉ុន្តែតម្លៃស្ករបានកើនឡើងដល់ ១.៣ ភាគរយក្នុងមួយខែ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម