ព័ត៌មានអន្ដរជាតិ
វៀតណាម អាចនឹងមានភ្លៀងផ្គររន្ទះ និងទឹកជំនន់ពីល្ងាចនេះ រហូតដល់សប្ដាហ៍ក្រោយ
យោងតាមមជ្ឈមណ្ឌលអាកាសធាតុជាតិវៀតណាមបានឲ្យដឹងថា អាកាសធាតុមិនអំណោយផលនឹងនាំមកនូវភ្លៀងធ្លាក់រាយប៉ាយ និងផ្គររន្ទះនៅផ្នែកផ្សេងៗទូទាំងប្រទេសវៀតណាម ចាប់ពីពេលនេះរហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ។

ដោយឡែកមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្របានឲ្យដឹងដែរថា កន្លែងមួយចំនួននៅភាគខាងជើងនៃប្រទេសវៀតណាមអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ជាមួយនឹងកម្រិតទឹកភ្លៀងជាមធ្យមពី ២០ ទៅ ៤០ មិល្លីម៉ែត្រនៅល្ងាចថ្ងៃសៅរ៍នេះ ។
មជ្ឈមណ្ឌលបាននិយាយទៀតថា អាកាសធាតុមិនអំណោយផលស្រដៀងគ្នានេះក៏ត្រូវបានព្យាករណ៍នៅតំបន់ភាគកណ្តាល តំបន់ខ្ពង់រាបកណ្តាល និងភាគខាងត្បូង ហើយភ្លៀងទំនងជានឹងវាយប្រហារតំបន់ទាំងនេះ ភាគច្រើនគឺនៅពេលរសៀល និងពេលល្ងាច ។

ស្របពេលជាមួយគ្នានេះ ភ្លៀងធ្លាក់ខ្លាំងក៏អាចបណ្តាលឲ្យមានទឹកជំនន់នៅតំបន់ទំនាប និងការរអិលបាក់ដីនៅតំបន់ភ្នំផងដែរ ខណៈព្យុះកំបុតត្បូង ផ្លេកបន្ទោរ និងខ្យល់បក់ខ្លាំងអាចកើតមានឡើង ក្នុងអំឡុងពេលមានព្យុះភ្លៀងនោះ ជាពិសេសលើឈូងសមុទ្រ Tonkin ហើយទឹកអាចហូរពីខេត្ត Binh Thuan ភាគកណ្តាលទៅខេត្ត Ca Mau ភាគខាងត្បូង ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ មជ្ឈមណ្ឌលអាកាសធាតុជាតិវៀតណាមបានព្រមានថា ទូកនេសាទទាំងអស់ដែលកំពុងនៅលើទឹកក្នុងតំបន់ទាំងនេះ ទំនងជារងផលប៉ះពាល់ដោយខ្យល់ព្យុះកំបុតត្បូង និងខ្យល់បក់បោកខ្លាំង ដូច្នេះប្រជានេសាទទាំងគួរតែញាប់ដៃញាប់ជើងមកកាន់គោកវិញឲ្យបានលឿនបំផុត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ