ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅ ម៉ារ៉ុក កើនដល់ ២ពាន់នាក់
ចំនួនអ្នកស្លាប់ក្នុងការរញ្ជួយដីនៅប្រទេសម៉ារ៉ុកបានកើនឡើងដល់ ២,០១២នាក់ ខណៈ ២,០៥៩នាក់ផ្សេងទៀតបានរងរបួស នេះបើតាមកាសែតម៉ារ៉ុក Hespress បានរាយការណ៍ ដោយដកស្រង់ទិន្នន័យរបស់ក្រសួងមហាផ្ទៃ។

យ៉ាងណាមិញរបាយការណ៍មុននេះទើបតែបញ្ជាក់ផងដែរថា មនុស្សចំនួន ១,៣០៥ នាក់បានស្លាប់ និង ១,៨៣២ នាក់ផ្សេងទៀតបានរងរបួស។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាទៀតថា មានមនុស្សរហូតដល់ ៧២០ នាក់ក្នុងចំណោមអ្នករងរបួស កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនូវឡើយ។
ដោយឡែក កាលពីថ្ងៃសៅរ៍ ស្តេចនៃប្រទេសម៉ារ៉ុក Mohammed VI ទ្រង់បានប្រកាសកាន់ទុក្ខជាតិរយៈពេលបីថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយនេះ ដោយទង់ជាតិនឹងត្រូវបង្ហោះនៅពាក់កណ្តាល តាមអគារសាធារណៈទាំងអស់ទូទាំងប្រទេស។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃសុក្រ គ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ បានវាយប្រហារប្រទេសម៉ារ៉ុក ចម្ងាយ ៧៧ គីឡូម៉ែត្រ (៤៨ ម៉ាយ) ភាគនិរតីនៃទីក្រុង Marrakesh ខណៈកម្លាំងនៃការរញ្ជួយដីដែលបានវាយប្រហារប្រទេសម៉ារ៉ុកគឺស្មើនឹងគ្រាប់បែកនុយក្លេអ៊ែរចំនួន ២៥ គ្រាប់ ទាក់ទងនឹងបរិមាណសម្ភារៈដែលមាននៅក្នុងគ្រាប់បែកបែបនេះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រញ្ជួយដីខ្លាំងក្លា វាយប្រហារប្រទេសម៉ារ៉ុក ស្លាប់មនុស្សជិត ៣០០នាក់

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ