Connect with us

ព័ត៌មានអន្ដរជាតិ

ពិភពលោកកំពុងសើចចំអកឲ្យ អាមេរិក ដែលលុបចោលអាជ្ញាប័ណ្ណខួងយកប្រេង និងឧស្ម័ន

បានផុស

នៅ

អភិបាលរដ្ឋអាឡាស្កា លោក Mike Dunleavy បានប្រកាសថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិកក្នុងការលុបចោលអាជ្ញាប័ណ្ណខួងយកប្រេង, ឧស្ម័ន និង​ហាមឃាត់ការខួងយកប្រេង​បន្ថែម​ទៀត​ ដូចរំខាន​សេដ្ឋកិច្ច​របស់ប្រទេស និងធ្វើឲ្យពិភពលោកសើចចំអក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃពុធបានលុបចោលអាជ្ញាប័ណ្ណខួង​យក​ប្រេង និង​ឧស្ម័នរយៈពេលប្រាំពីរឆ្នាំ ដែលបានផ្តល់ទៅ​ឲ្យ​អាជ្ញាធរអភិវឌ្ឍន៍ឧស្សាហកម្ម និងនាំ​ចេញអាឡាស្កា (AIDEA) ដោយអតីតប្រធានាធិបតី Donald Trump។

លោក Biden បាននិយាយកាលពីថ្ងៃសៅរ៍ថា វិធានការទាំងពីរនេះ “នឹងជួយការពារទឹកដី សត្វព្រៃនៅ​តំបន់​អាក់ទិក​ សម្រាប់ជំនាន់​ក្រោយៗ​ទៀត។​ ជាពិសេសនឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីឆ្លើយតបនឹងភាពបន្ទាន់នៃវិបត្តិអាកាសធាតុផងដែរ”។

ថ្លែងទៅកាន់ Fox News កាលពីថ្ងៃព្រហស្បតិ៍ លោក Dunleavy បាននិយាយថា “នេះពិតជាគ្មាន​ន័យអ្វីឡើយ ពី​ទស្សនៈណាមួយ លុះត្រាតែគោលដៅរបស់អ្នកគឺជំរុញឲ្យ​ថ្លៃប្រេង និងឧស្ម័នឡើង​ថ្លៃខ្លាំង ដូច្នេះវាធ្វើឲ្យតម្លៃកកើតឡើងវិញមួយចំនួន​មានតម្លៃថោក”។

លោក Dunleavy បានអះអាងទៀតថា រុស្ស៊ី, ចិន, អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ កំពុងសើចចំអក ចំពោះគោលនយោបាយថាមពលរបស់លោក Biden ។

យ៉ាងណាមិញ តម្លៃប្រេងសាំងបានហក់ឡើង ដោយឈានដល់កម្រិតខ្ពស់បំផុតជាមធ្យមត្រឹមតែជាង ៥ ដុល្លារក្នុងមួយការ៉ុងកាលពីខែមិថុនា ពោលគឺកើនឡើងពីប្រហែល ២ដុល្លារនៅពេលប្រធានាធិបតីចូលកាន់តំណែង។ ស្របពេលដែលតម្លៃកាន់តែកើនឡើងនៅពេលដែលលោក Biden បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ​ក្នុងខែមករា ឆ្នាំ ២០២១ ដោយហាមប្រាមអាជ្ញាប័ណ្ណ​ប្រេង និងឧស្ម័នថ្មីនៅលើដីសហព័ន្ធ ហើយបានកើនឡើងនៅពេលដែល​ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន​ ធ្វើឲ្យកក្រើកទីផ្សារថាមពលពិភពលោក។

ទោះយ៉ាងណាក៏ដោយ AIDEA ប្រកែកថាលោក Biden មិនមានសិទ្ធិស្របច្បាប់ក្នុងការលុបចោលអាជ្ញាប័ណ្ណខួងយករ៉ែ​ដែលមានស្រាប់ ហើយបានប្រាប់ Fox News ថា ខ្លួនមានបំណងជំទាស់​នឹងការសម្រេចចិត្តនៅ​ក្នុងតុលាការ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖RT

ចុចអាន៖មុនទៅដល់ ឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំ G20 តើយន្តហោះដឹកលោក បៃដិន ឈប់ចាក់សាំងនៅប្រទេសណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម