ព័ត៌មានអន្ដរជាតិ
៥ ប្រទេសក្នុងអាស៊ាន ទទួលបានប្រាក់ឈ្នួលខ្ពស់បំផុត
នេះគឺជាប្រទេសមួយចំនួននៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានប្រាក់ឈ្នួលខ្ពស់គួរសម បើធៀបនឹងប្រទេសដទៃទៀតនៅក្នុងតំបន់។
ទាំងនេះគឺជាប្រទេសទាំង៥ ដែលផ្តល់ប្រាក់ឈ្នួលខ្ពស់បំផុតក្នុងអាស៊ាន។

១ ប្រទេស សិង្ហបុរី
សិង្ហបុរីត្រូវបានគេស្គាល់ថាមានកម្រិតប្រាក់ឈ្នួលខ្ពស់បំផុតមួយនៅក្នុងតំបន់អាស៊ាន។ ហើយក៏ត្រូវបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងអាជីវកម្មសកលផងដែរ។
២ ប្រទេស ព្រុយណេ
ព្រុយណេមានស្តង់ដាររស់នៅខ្ពស់ដោយសារទុនបម្រុងប្រេង និងឧស្ម័ន។ ដែលទាំងនេះបានអនុញ្ញាតឲ្យរដ្ឋាភិបាលផ្ដល់ប្រាក់ឈ្នួលខ្ពស់គួរសម និងអត្ថប្រយោជន៍សង្គមផ្សេងៗដល់ប្រជាពលរដ្ឋរបស់ខ្លួន។
៣ ប្រទេស ម៉ាឡេស៊ី
ម៉ាឡេស៊ីមានសេដ្ឋកិច្ចចម្រុះ និងឧស្សាហកម្មដ៏ធំទូលាយរួមទាំងការផលិត បច្ចេកវិទ្យា និងសេវាកម្ម ប្រាក់ឈ្នួលក្នុងប្រទេសម៉ាឡេស៊ីគឺខ្ពស់ជាងប្រទេសមួយចំនួនក្នុងអាស៊ាន។
៤ ប្រទេស ថៃ
ប្រាក់ឈ្នួលនៅប្រទេសថៃអាចប្រែប្រួលយ៉ាងខ្លាំងដូចគ្នា។ វាអាស្រ័យលើឧស្សាហកម្ម និងទីតាំង នៅតំបន់ទីក្រុង និងវិស័យមួយចំនួន។ ទោះយ៉ាងណាក៏ដោយ ប្រាក់ឈ្នួលអាចខ្ពស់ខ្លាំងបំផុត បើធៀបនឹងតំបន់ជនបទ។
៥ ប្រទេស ហ្វីលីពីន
ប្រទេសហ្វីលីពីនមានឧស្សាហកម្មក្រៅប្រព័ន្ធដែលកំពុងរីកចម្រើន។ កត្តានេះបានធ្វើឲ្យប្រាក់ឈ្នួលខ្ពស់ក្នុងវិស័យមួយចំនួន។ ជាពិសេសនៅក្នុងទីក្រុងដូចជា Manila និង Cebu ។
សូមចងចាំថា កម្រិតប្រាក់ឈ្នួលអាចប្រែប្រួល ឬប្រែប្រួលយ៉ាងខ្លាំងពីប្រទេសមួយទៅប្រទេសមួយទៀត។ វាអាស្រ័យទៅលើកត្តាមួយចំនួនដូចជា ឧស្សាហកម្ម មុខរបរ ទីតាំង និងបទពិសោធន៍។ លើសពីនេះ លក្ខខណ្ឌសេដ្ឋកិច្ចអាចផ្លាស់ប្តូរបានគ្រប់ពេលវេលាផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ