Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden កំពុងធ្វើសន្និសីទកាសែតនៅវៀតណាម ស្រាប់តែជំនួយការ បិទបញ្ចប់ពាក់កណ្តាលទី មិនឲ្យឆ្លើយសំណួរ 

បានផុស

នៅ

ពេលដែលប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងថ្លែងក្នុងសន្និសីទកាសែតនៅទីក្រុងហាណូយ លោកបានលើកឡើងអំពី “ពិភពលោកទីបី” និងកិច្ចសន្ទនារបស់គាត់ជាមួយនាយករដ្ឋមន្រ្តីចិន Li Qiang ស្រាប់តែនិយាយបានពាក់កណ្តាលទី ក៏ត្រូវអ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បិទបញ្ចប់សន្និសីទនោះតែម្តង។

លោក Biden កំពុងធ្វើសន្និសីទកាសែតនៅវៀតណាម (រូបថត៖ VN Express)

លោក Biden បានឆ្លើយសំណួរពីអ្នកសារព័ត៌មាន ពេលកំពុងបំពេញទស្សនកិច្ចទៅកាន់រដ្ឋធានីរបស់ប្រទេសវៀតណាម។ ក្នុងសំណួរទាំងនោះ រួមមានទាំងអំពីកិច្ចពិភាក្សារបស់គាត់ជាមួយលោក Li ក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍ទី៩ខែកញ្ញាផងដែរ។

លោក Biden និយាយថា “វាមិនមែនជាការប្រឈមមុខដាក់គ្នាទាល់តែសោះ។ យើងបាននិយាយអំពីការធ្វើឲ្យប្រាកដថា ពិភពលោកទីបី, អឌ្ឍគោលខាងត្បូងមានសិទ្ធិផ្លាស់ប្តូរ”។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលលោក Biden បន្តនិយាយ លោកស្រី Jean-Pierre បានប្រកាសថា “សូមបិទបញ្ចប់សន្និសីទសារព័ត៌មាន”។ ក្រោយពី​ព្យាយាម​ឆ្លើយ​សំណួរ​មួយ​ទៀត លោក Biden ក៏បាន​ងាក​ក្រោយ ហើយ​ដើរ​ចេញ​ពី​ឆាកតែម្តង។

លោកស្រី Karine Jean-Pierre (រូបថត៖ AP)

ជាធម្មតា សន្និសីទសារព័ត៌មានរបស់ Biden ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយជំនួយការរបស់គាត់។

ដំណើរ​ទស្សនកិច្ច​របស់​លោក Biden ទៅ​កាន់​ប្រទេស​វៀតណាម ​បាន​កើត​ឡើង​ខណៈ​​សហរដ្ឋ​អាមេរិក​ ព្យាយាម​ពង្រឹង​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​​ប្រទេស​អាស៊ី​បន្ថែម​ទៀត​ ក្នុង​បំណង​ទប់ទល់​​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់។

កាលពីថ្ងៃអាទិត្យ លោក Biden និងអគ្គលេខាបក្សវៀតណាម លោក Nguyen Phu Trong បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដែលរួមមានទាំងវិធានការជំរុញការផលិត និងស្រាវជ្រាវ semiconductor នៅវៀតណាមផងដែរ៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ តើប្រធានាធិបតីអាមេរិក រូបណា ធ្វើទស្សនកិច្ចវៀតណាម មុនគេ ចាប់តាំងប្រទេសទាំង២ ភ្ជាប់ចំណងការទូត?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម