ព័ត៌មានអន្ដរជាតិ
រឿងរ៉ាវ នៃការវាយប្រហារភេរវកម្ម លើអគារពាណិជ្ជកម្មនៅអាមេរិក ថ្ងៃទី១១ ខែកញ្ញា
ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ គឺជាថ្ងៃដែលប្រជាជនអាមេរិកឈឺចាប់បំផុត ហើយពិភពលោកទាំងមូលមានក្តីរន្ធត់យ៉ាងខ្លាំង ដោយសារតែការវាយប្រហារភេរវកម្មលើអគារពាណិជ្ជកម្ម។
ការវាយប្រហារនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកក្នុងសហរដ្ឋអាមេរិក បានឆក់យកអាយុជីវិតមនុស្សជិត ៣,០០០ នាក់ និងជាង ៦,០០០ នាក់រងរបួស ហើយវាជាការវាយប្រហារមួយ ក្រោមការដឹកនាំអាណត្តិដំបូងរបស់ប្រធានាធិបតីអាមេរិកទី ៤៣ លោក George W. Bush។
ការវាយប្រហារនៅព្រឹកថ្ងៃទី១១ខែកញ្ញា ឬគេហៅថា ព្រឹត្តិការណ៍ ៩/១១ គឺជាការវាយប្រហារភេរវកម្មបណ្តាក់គ្នាចំនួន៤លើក ដោយក្រុមភេរវករឥស្លាមអាល់កៃដា ប្រឆាំងនឹងសហរដ្ឋអាមេរិក។ ការវាយប្រហារនោះ បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន២,៩៧៧នាក់ របួសជាង២៥,០០០នាក់ និងបង្កបញ្ហាសុខភាពរយៈពេលវែង។ លើសពីនេះ មានការខូចខាតហេដ្ឋារចនាសម្ព័ន្ធនិងទ្រព្យសម្បត្តិគិតជាទឹកប្រាក់យ៉ាងហោចណាស់ ១០ពាន់លានដុល្លារ។
៩/១១ គឺជាការវាយប្រហារភេរវកម្មដែលសម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រមនុស្សនិងជាហេតុការណ៍មានអ្នកពន្លត់អគ្គិភ័យនិងមន្រ្តីអនុវត្តច្បាប់ ស្លាប់ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដោយអ្នកពន្លត់អគ្គិភ័យចំនួន៣៤៣នាក់បានស្លាប់ និងមន្រ្តីអនុវត្តច្បាប់៧២នាក់ស្លាប់។
យន្តហោះដឹកអ្នកដំណើរចំនួន៤គ្រឿង បានចាកចេញពីអាកាសយានដ្ឋាននៅភាគឦសានសហរដ្ឋអាមេរិកឆ្ពោះរដ្ឋ California ប៉ុន្តែយន្តហោះទាំងនោះត្រូវបានប្លន់ដោយភេរវករអាល់កៃដាចំនួន១៩នាក់។
យន្ដហោះពីរគ្រឿងដែលមួយជាជើងហោះហើរលេខ១១របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines និងមួយទៀតជាជើងហោះហើរលេខ១៧៥របស់ក្រុមហ៊ុន United Airlines បានហោះបុកអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកចំខាងជើង និងខាងត្បូង ក្នុងសង្កាត់ Manhattan ខណៈក្នុងរយៈពេលមួយម៉ោងនិង៤២នាទី អគារកម្ពស់១១០ជាន់ទាំងពីរបានបាក់រលំ។
យន្ដហោះទី៣ ជាជើងហោះហើរលេខ៧៧របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានបុកមន្ទីរបញ្ចកោណក្នុងតំបន់ Arlington នៃរដ្ឋ Virginia ដែលបណ្តាលឲ្យបាក់ផ្នែកខាងលិចនៃអគារ ហើយយន្តហោះទី៤ ជាជើងហោះហើរលេខ៩៣របស់ក្រុមហ៊ុន United Airlines ដំបូងឡើយហោះឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ប៉ុន្តែបានធ្លាក់នៅវាលមួយក្នុងទីក្រុង Stonycreek នៃរដ្ឋ Pennsylvania បន្ទាប់ពីអ្នកដំណើរតតាំងជាមួយភេរវករ។
ភ្លាមៗនោះ ការសង្ស័យបានធ្លាក់ទៅលើក្រុមអាល់កៃដា។ សហរដ្ឋអាមេរិកបានឆ្លើយតបវិញដោយចាប់ផ្តើមសង្គ្រាមប្រឆាំងភេរវកម្មនិងលុកលុយប្រទេសអាហ្វហ្គានីស្ថាន ដើម្បីលុបបំបាត់ក្រុមតាលីបង់ដែលមិនបានគោរពតាមការទាមទាររបស់សហរដ្ឋអាមេរិកឲ្យបណ្តេញក្រុមអាល់កៃដាចេញពីប្រទេសអាហ្វហ្គានីស្ថាន និងធ្វើបត្យាប័នមេដឹកនាំរបស់ពួកគេគឺលោក អូសាម៉ាប៊ីនឡាដិន។
ចាប់តាំងពីពេលនោះមក ប្រទេសជាច្រើនបានពង្រឹងច្បាប់ប្រឆាំងអំពើភេរវកម្មរបស់ពួកគេ ហើយពង្រីកអំណាចនៃមន្ត្រីអនុវត្តច្បាប់និងភ្នាក់ងារស៊ើបការណ៍សម្ងាត់ដើម្បីទប់ស្កាត់ការវាយប្រហារភេរវកម្ម។
ថ្វីបើពីដំបូងឡើយ ប៊ីនឡាដិន បដិសេធការពាក់ព័ន្ធណាមួយក៏ដោយ ប៉ុន្តែនៅឆ្នាំ២០០៤ គាត់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ។ ក្រុមអាល់កៃដា និងលោក ប៊ីនឡាដិន បានលើកឡើងពីការគាំទ្ររបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីស្រាអែល, វត្តមានរបស់កងទ័ពសហរដ្ឋអាមេរិកនៅអារ៉ាប៊ីសាអូឌីត និងការដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ាក់ ថាជាហេតុផលនៃការវាយប្រហារ។ ក្រោយរត់គេចពីការចាប់ខ្លួនអស់រយៈពេលជិតមួយទសវត្សរ៍ ប៊ីនឡាដិន ត្រូវបានគេរកឃើញនៅក្នុងប្រទេសប៉ាគីស្ថាន នាឆ្នាំ២០១១ ហើយសម្លាប់ក្នុងអំឡុងការវាយឆ្មក់របស់យោធាសហរដ្ឋអាមេរិក។
ការបំផ្លិចបំផ្លាញមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធដែលនៅក្បែរនោះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចទីក្រុងញូវយ៉ក និងជះឥទ្ធិពលយ៉ាងខ្លាំងដល់ទីផ្សារពិភពលោក។
Wall Street ត្រូវបិទរហូតដល់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០០១ ហើយដែនអាកាសស៊ីវិលរបស់សហរដ្ឋអាមេរិកនិងកាណាដា ត្រូវបិទរហូតដល់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០០១។ ការបោសសម្អាតទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកត្រូវបានបញ្ចប់នៅខែឧសភាឆ្នាំ២០០២ ហើយមន្ទីរបញ្ចកោណត្រូវបានជួសជុលក្នុងរយៈពេលមួយឆ្នាំ។ ការស្ថាបនាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកបានចាប់ផ្តើមនៅខែវិច្ឆិកា២០០៦ហើយអគារនេះបានបើកនៅខែវិច្ឆិកាឆ្នាំ២០១៤៕
អត្ថបទ៖ Vann Vann
ចុចអាន៖ ២០ឆ្នាំនៅតែឈឺចាប់៖ ជីកកកាយ មូលហេតុដែល អាល់កៃដា វាយប្រហារភេរវកម្ម លើ អាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ