ព័ត៌មានអន្ដរជាតិ
ម៉ារ៉ុក កាន់ទុក្ខ ខណៈគ្រោះរញ្ជួយដី សាហាវបំផុត ក្នុងរយៈពេល៦០ឆ្នាំ ផ្តាច់ជីវិតមនុស្សជាង ២ពាន់នាក់
ព្រះមហាក្សត្រ Mohammed ទី៦ របស់ប្រទេសម៉ារ៉ុក បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេលបីថ្ងៃ ខណៈគិតត្រឹមព្រឹកថ្ងៃចន្ទទី១១ខែកញ្ញា តួលេខមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត៦.៨រ៉ិចទ័រ បានកើនឡើងដល់២១២២នាក់ និង២៤២១នាក់រងរបួស ហើយភាគច្រើនគឺរបួសធ្ងន់។

យោងតាមព្រះបរមរាជវាំង, អង្គភាពការពារស៊ីវិលត្រូវបានដាក់ពង្រាយ ដើម្បីជួយផ្តល់ឈាម ទឹក ស្បៀងអាហារ តង់ និងភួយ។
គ្រោះមហន្តរាយកាលពីថ្ងៃសុក្រទី៨ខែកញ្ញា គឺជាការរញ្ជួយដីដែលសម្លាប់មនុស្សច្រើនបំផុតរបស់ប្រទេសនេះ ក្នុងរយៈពេលជាង៦០ឆ្នាំ បន្ទាប់ពីវាបានវាយប្រហារតំបន់ភ្នំ ភាគខាងត្បូងទីក្រុង Marrakesh។

ពេលនេះ ម៉ារ៉ុក ត្រូវប្រឹងប្រែងឲ្យទាន់ពេលវេលា ដើម្បីជួយសង្គ្រោះអ្នកដែលជាប់ក្រោមគំនរបាក់បែក ខណៈទីភ្នាក់ងារសង្គ្រោះបន្ទាន់ កំពុងតស៊ូដើម្បីផ្គត់ផ្គង់នៅតាមតំបន់ដាច់ស្រយាល។
អ្នកភូមិ បានប្រើដៃកាយបំណែកថ្មនិងយកប៉ែលជីក ដើម្បីស្វែងរកអ្នកនៅរស់ ខណៈក្រុមឆ្លើយតប ប្រើប្រាស់គ្រឿងចក្រ ហើយឧបករណ៍ទាំងនោះក៏ប្រហែលជាត្រូវការ ដើម្បីរៀបចំផ្នូរសម្រាប់មនុស្សរាប់ពាន់នាក់ដែលបាត់បង់ជីវិតផងដែរ។

អគារជាច្រើន ត្រូវបាក់រលំរាបដល់ដីនៅក្នុងទីក្រុង Amizmiz ចម្ងាយប្រហែល៥៥គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង Marrakesh ស្របពេលដែលតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅក្នុងទីក្រុងក៏រងការខូចខាតយ៉ាងដំណំផងដែរ។
ទន្ទឹមនោះ អគារមន្ទីរពេទ្យក្នុងតំបន់ គឺមិនមានសុវត្ថិភាពឡើយ ដូច្នេះហើយ អ្នកជំងឺត្រូវបានព្យាបាលនៅក្នុងតង់ នៃបរិវេណមន្ទីរពេទ្យជំនួសវិញ ហើយមកទល់ពេលនេះ មានប្រទេសជាច្រើនប្រកាសផ្តល់ជំនួយរួមមាន ចក្រភពអង់គ្លេស អេស្ប៉ាញ កាតា បារាំង សហរដ្ឋអាមេរិក និងតួកគីជាដើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ គ្រោះរញ្ជួយដីសាហាវៗ វាយប្រហារពិភពលោក ក្នុងរយៈពេល២៥ឆ្នាំ មកនេះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ