Connect with us

ព័ត៌មានអន្ដរជាតិ

ឪពុកប្ដូរជីវិត សុខចិត្តស្លាប់ខ្លួនដើម្បីការពារកូនប្រុសពីគ្រោះរញ្ជួយដីនៅ ម៉ារ៉ុក

បានផុស

នៅ

គ្រោះរញ្ជួយដីនៅ ម៉ារ៉ុក ក្នុងភូមិ Amizmiz បានធ្វើឲ្យក្មេងស្រីម្នាក់បាត់បង់ឪពុកម្ដាយ និងបងប្រុសបង្កើតរបស់នាង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងហេតុការណ៍មានស្ត្រីម្នាក់ឈ្មោះ Hafida ដែលនៅផ្ទះតែមួយជាមួយបងប្រុសគឺលោក Miloud ។ លោក Miloud ជាប៉ូលិសក្នុងតំបន់ គាត់មានប្រពន្ធ និងកូន ២ នាក់ ប៉ុន្តែពេលនេះគាត់បានចាកចោលកូនស្រីពៅ និងប្អូនស្រីរបស់ខ្លួនបាត់ហើយ ដោយសារកម្ទេចថ្មធ្លាក់ត្រូវក្បាល ។

យ៉ាងណាមិញស្ត្រីជាម្ដាយ និងកូនប្រុសនៅមិនទាន់រកឃើញនៅឡើយទេ ទោះលោក Miloud ប្ដូរជីវិតការពារក៏ដោយ ។ ចំណែកឯក្មេងស្រីដែលរស់រានមានជីវិតវិញ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង Marrakesh ព្រោះនាងបាក់ជើង ។

គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា តួលេខមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ បានកើនឡើងដល់ ២១២២ នាក់ និង ២៤២១ នាក់រងរបួស ហើយភាគច្រើនគឺរបួសធ្ងន់ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ newssky

ចុចអាន៖ ម៉ារ៉ុក កាន់ទុក្ខ ខណៈគ្រោះរញ្ជួយដី សាហាវបំផុត ក្នុងរយៈពេល៦០ឆ្នាំ ផ្តាច់ជីវិតមនុស្សជាង ២ពាន់នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម