ព័ត៌មានអន្ដរជាតិ
អាហារប្លែក ទឹកកកអាំងអំបិលម្ទេស កំពុងទទួលបានភាពល្បីល្បាញក្នុងប្រទេស ចិន
ចិនត្រូវបានគេចាត់ទុកជាប្រទេសដែលតែងតែមានរបស់ប្លែកៗសម្រាប់ទទួលទាន ដែលធ្វើឲ្យមនុស្សក្នុងពិភពលោកមានការងឿងឆ្ងល់និងភ្ញាក់ផ្អើល ជាពិសេសនោះគឺមុខម្ហូបថ្មីទើបផ្ទុះឡើងកាលពីប៉ុន្មានខែមុនប៉ុណ្ណោះ។

កាលពីពេលថ្មីៗនេះ យុវវ័យប្រុស-ស្រីចិនជាច្រើនបានបង្ហាញនូវមុខម្ហូបថ្មីមកប្លែកភ្នែក ជាមួយនឹងម៉ឺនុយទឹកកកអាំងជាមួយម្សៅម៉ាឡា (ដូចម្សៅម្ទេស) កំពុងក្លាយជាអាហារចិញ្ចើមផ្លូវល្បីល្បាញ។
តាមរយៈបណ្ដាញសង្គម Tiktok បានបង្ហាញឲ្យឃើញក្មេងជំទង់ជនជាតិចិនកំពុងញ៉ាំទឹកកកអាំងលើភ្លើង រួមជាមួយនឹងម្សៅម្ទេសស្រដៀងនឹងម៉ាឡា ព្រមទាំងថែមល្ងពណ៌សរោយពីលើថែមទៀត។
យ៉ាងណាមិញ មុខម្ហូបទឹកកកអាំងមួយនេះ វានឹងត្រូវដុតក្នុងរយៈពេលខ្លី ដើម្បីកុំឲ្យទឹកកករលាយទាំងស្រុង។ មុនពេលញ៉ាំជាមួយសីតុណ្ហភាពនៃទឹកកកក្តៅមួយដុំៗ។ នាពេលនេះ អាចនិយាយបានថាជាអាហារដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុតនៅក្នុងប្រទេសចិននិងកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។
លើសពីនេះទៀតសោត អាហារប្លែកមួយមុខនេះកំពុងទាក់ទាញឲ្យមនុស្សផ្សេងៗទៀតចង់ទៅលេងប្រទេសចិន ហើយចង់សាករសជាតិរបស់វា ថាតើឆ្ងាញ់ដូចគេល្បីពិតមែនឬអត់៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រូបសំណាកធ្វើពីមាស ដែលរងការរិះគន់នៅ កូរ៉េខាងត្បូង ពេលនេះមានតម្លៃមហាសាល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ