ព័ត៌មានអន្ដរជាតិ
ស្តេច Vajiralongkorn ថ្លែងសារទៅកាន់ប្រជារាស្ត្រជាលើកដំបូង ក្រោយបាតុកម្មអូសបន្លាយរាប់ខែ
ស្តេចថៃ ព្រះអង្គ Vajiralongkorn បានចេញមុខថ្លែងទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គជាលើកដំបូង ក្រោយប្រទេសនេះ រងភាពចលាចលជាមួយការតវ៉ាអូសបន្លាយជាច្រើនខែមកនេះ។

ថ្លែងកាលពីថ្ងៃអាទិត្យ ស្តេចថៃដែលត្រូវគេមើលឃើញថា មិនចូលមានឱកាសបង្ហាញពីក្តីស្រលាញ់ទៅកាន់ពលរដ្ឋរបស់ខ្លួនចាប់តាំងពីឡើងគ្រោងរាជមក មានព្រះបន្ទូលចាត់ទុកប្រទេសថៃ ជាទឹកដីនៃភាពសម្រុះសម្រួល។
ថ្លែងនៅកាន់អ្នកសារព័ត៌មានជនជាអង់គ្លេស អំឡុងពេលកំពុងចោមរោមដោយអ្នកគាំទ្រនៅមុខព្រះបរមរាជវាំង ពាក់ព័ន្ធនិងបាតុកម្មសុំឲ្យមានការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ព្រះអង្គ Vajiralongkorn មានព្រះបន្ធូលថា “ពួកយើងស្រលាញ់ប្រជារាស្ត្រស្មើៗគ្នា ទឹកដីថៃ ជាទឹកដីនៃការសម្រុះសម្រួល។
អមជាមួយព្រះបន្ធូលរបស់ស្តេច Vajiralongkorn អ្នកគាំទ្ររាជរង្សថៃ រាប់ពាន់នាក់ ជាមួយឯកសណ្ឋានពណ៌លឿនបង្ហាញពីការគោរពព្រះមហាក្សត្របាននាំគ្នាស្រែកថា “ពួកយើងនឹងរស់នៅជាមួយរាជងវង្ស ហើយស្លាប់ទៅជាមួយនិងភក្តីភាព។ សូមព្រះអង្គមានជន្មាយុយឿនយូរ”៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post
ចុចអាន៖ ព្យុះមូឡាវនៅវៀតណាម បំផ្លិចបំផ្លាញគិតជាទឹកប្រាក់រាប់រយលានដុល្លារ មនុស្សស្លាប់និងបាត់ខ្លួនជិត ១០០នាក់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ