Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានពលរដ្ឋ កុំឲ្យជិះរថយន្ត ទៅ ហ្វាំងឡង់

បានផុស

នៅ

ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុង ហែលស៊ិនគី បានដាស់តឿនពលរដ្ឋកុំឲ្យប្រើប្រាស់រថយន្តដែលមានស្លាកលេខរុស្ស៊ី ពេលទៅប្រទេសហ្វាំងឡង់ ព្រោះថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប អាចអនុញ្ញាតឲ្យមានការរឹបអូសយានយន្តផ្ទាល់ខ្លួនរបស់ពួកគេ។

(រូបថត៖ Reddit)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតនិយាយនៅក្នុងសេចក្តីថ្លែងការណ៍លើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃអាទិត្យទី១០ខែកញ្ញាថា “ដោយពិចារណាលើហានិភ័យដែលអាចកើតមាន យើងសូមណែនាំឲ្យជនជាតិរុស្ស៊ី ត្រូវចៀសវាងការធ្វើដំណើរទៅប្រទេសហ្វាំងឡង់ ដោយប្រើរថយន្តដែលមានស្លាកលេខរុស្ស៊ី”។

ការជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការអឺរ៉ុបប្រកាសហាមឃាត់ ជនជាតិរុស្ស៊ីមិនឲ្យនាំយានយន្ត ឆ្លងកាត់ព្រំដែនរបស់ប្លុកនេះ សូម្បីតែសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬការធ្វើដំណើរទេសចរណ៍រយៈពេលខ្លីក៏ដោយ។

ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍កាលពីដើមឆ្នាំនេះថា ប៉ូលិសនិងភ្នាក់ងារគយ បានរឹបអូសយករថយន្តដែលចុះបញ្ជីនៅក្នុងប្រទេសរុស្ស៊ី ដូច្នេះហើយ ទើបស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងបែរឡាំង ក៏បានព្រមានពលរដ្ឋរបស់ខ្លួន ប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ផងដែរ។

(រូបថត៖ The Guardian)

សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មជាលើកដំបូងប្រឆាំងនឹងទីក្រុងមូស្គូក្នុងឆ្នាំ២០១៤ បន្ទាប់ពីតំបន់គ្រីមៀ បានបោះឆ្នោតបំបែកចេញពីអ៊ុយក្រែន ហើយចូលរួមជាមួយរុស្ស៊ី ក្រោយរដ្ឋប្រហារដែលគាំទ្រដោយលោកខាងលិចនៅទីក្រុងកៀវ ហើយទណ្ឌកម្មត្រូវបានពង្រីកកាន់តែខ្លាំង ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែន នៅខែកុម្ភៈឆ្នាំ២០២២ ។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ បានរិះគន់ម្តងហើយម្តងទៀតថា ទណ្ឌកម្មនោះគឺជារឿងខុសច្បាប់ ហើយបានសន្យាថានឹងចាត់វិធានការសងសឹក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ថា សមាជិកភាពណាតូរបស់ ហ្វាំងឡង់ នឹងធ្វើឲ្យអឺរ៉ុបកាន់តែវឹកវរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម