Connect with us

ព័ត៌មានអន្ដរជាតិ

តាំងពីឡើងកាន់តំណែង លោក បៃដិន ទើបធ្វើដំណើរមកអាស៊ីអាគ្នេយ៍តែ ៣ប្រទេសប៉ុណ្ណោះ 

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានទៅប្រទេសវៀតណាម ដើម្បីបំពេញទស្សនកិច្ច តបតាមការអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនិស្ត លោក Nguyen Phu Trong។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទស្សនកិច្ចនេះ គឺជាការប្រារព្ធខួប១០ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិក ហើយនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកបៃដិន ទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីការឡើងកាន់តំណែងនៅដើមឆ្នាំ២០២១មក។

ប្រធានាធិបតីអាមេរិក បានជួបជាមួយមេដឹកនាំបក្សកុម្មុយនិស្តវៀតណាម លោក Trong និងមេដឹកនាំកំពូលវៀតណាមផ្សេងទៀតនៅទីក្រុងហាណូយ ដើម្បីពិភាក្សាអំពីវិធីធ្វើឲ្យកិច្ចសហប្រតិបត្តិការអាមេរិក-វៀតណាម កាន់តែស៊ីជម្រៅ។

ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកដំបូងឡើយ ដែលលោកបៃដិន ធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍។

នៅថ្ងៃសៅរ៍ទី១២ខែវិច្ឆិកាឆ្នាំ២០២២ លោក បៃដិន​ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ ក្រោយមក លោកក៏បន្តដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី សម្រាប់កិច្ចប្រជុំកំពូល G20 នៅកោះបាលី។

ជំនួបនៅកម្ពុជា បានក្លាយជាកិច្ចប្រជុំអាស៊ានលើកដំបូង ដែលលោក បៃដិន ចូលរួមដោយផ្ទាល់ បន្ទាប់ពីកិច្ចប្រជុំកាលពីឆ្នាំមុន ត្រូវធ្វើឡើងពីចម្ងាយ ដោយសារវិបត្តិជំងឺរាតត្បាតកូវីដ១៩។ 

លោកក៏បានក្លាយជាប្រធានាធិបតីអាមេរិកទីពីរ ដែលមកទស្សនកិច្ចប្រទេសកម្ពុជាផងដែរ បន្ទាប់ពីលោក បារ៉ាក់ អូបាម៉ា ដែលមកកម្ពុជា សម្រាប់កិច្ចប្រជុំអាស៊ាន ក្នុងឆ្នាំ២០១២៕

អត្ថបទ​៖ Vann Vann

ចុចអាន៖ តើប្រធានាធិបតីអាមេរិក រូបណា ធ្វើទស្សនកិច្ចវៀតណាម មុនគេ ចាប់តាំងប្រទេសទាំង២ ភ្ជាប់ចំណងការទូត?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋ៖ ការចូលរួមពីវិស័យឯកជនលើមូលបត្ររដ្ឋ​ជួយអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម