Connect with us

ព័ត៌មានអន្ដរជាតិ

តើលោក Joe Biden អញ្ជើញជួបថ្នាក់ដឹកនាំកំពូលៗរូបណាខ្លះ ពេលបំពេញ​ទស្សនកិច្ចនៅ វៀតណាម?

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអញ្ជើញត្រលប់ទៅកាន់មាតុប្រទេសវិញហើយ បន្ទាប់ពីចំណាយពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ ថ្ងៃកាលពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកញ្ញានៅប្រទេសវៀតណាម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរទស្សនកិច្ចនោះដែរ លោកប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រដ្ឋាភិបាលទីក្រុងហាណូយ ហើយលោកក៏បានអញ្ជើញជួបថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាមមួយចំនួនផងដែរ ។

មកដល់ភ្លាមលោក Joe Biden បានអញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ខណៈបន្ទាប់មកប្រធានាធិបតីរូបនេះបានអញ្ជើញជួបលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងបន្ត​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ វៀត​ណាម-អាមេរិក ​ស្តី​ពី​នវានុវត្តន៍ និង​ការ​វិនិយោគ ។

លោក Joe Biden (ឆ្វេង) ចាប់ដៃជាមួយលោក Nguyen Phu Trong

ទន្ទឹមនោះ មុនអញ្ជើញចេញមកសហរដ្ឋអាមេរិកវិញ លោក Joe Biden ក៏ត្រូវបានទទួលស្វាគមន៍ដោយលោកប្រធានាធិបតីវៀតណាម Vo Van Thuong ក្នុងពិធីជប់លៀងថ្នាក់រដ្ឋផងដែរ ដើម្បីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២៤ ម៉ោងរបស់លោកទៅកាន់ប្រទេសវៀតណាម ។

គួរបញ្ជាក់ថា ជាមួយនឹងដំណើរទស្សនកិច្ចលើកនេះ លោក Joe Biden បានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី ៥ ហើយដែលបានអញ្ជើញមកប្រទេសវៀតណាម ចាប់តាំងពីប្រទេសទាំងពីរស្ដារទំនាក់ទំនងឲ្យធម្មតាឡើងវិញក្នុងឆ្នាំ ១៩៩៥ ៕

លោក Joe Biden (ឆ្វេង) និងលោក Pham Minh Chinh

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VN Express

ចុចអាន ៖ វៀតណាម និងអាមេរិក ចេញសេចក្ដីថ្លែងការណ៍រួមចំនួន ១១ ចំណុច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម