Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីថៃ ប្តេជ្ញាជួយដោះស្រាយបញ្ហាបំណុល របស់ប្រជាជន

បានផុស

នៅ

សភាទាំងពីររបស់ប្រទេសថៃ បានជួបប្រជុំកាលពីថ្ងៃចន្ទទី១១ខែកញ្ញា ដើម្បីស្តាប់សេចក្តីថ្លែងការណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី។

នាយករដ្ឋមន្ត្រីថៃ លោក​​ សេតថា ថាវីស៊ី ថ្លែងទៅកាន់សភា (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងពេលនោះ​ លោកនាយករដ្ឋមន្ត្រី សេតថា ថាវីស៊ីន ក៏បានបង្ហាញគោលនយោបាយរបស់រដ្ឋាភិបាលទៅកាន់សភាផងដែរ។

ក្នុង​បទ​បង្ហាញ​ ​លោកសេត​ថា ​បាន​បញ្ជាក់​ពី​តម្រូវការ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច ជំរុញ​ការ​ចំណាយ ពង្រីក​ការ​វិនិយោគ និង​ធ្វើឲ្យ​សេដ្ឋកិច្ច​ជា​ប្រព័ន្ធ​ឌីជីថល​។

នាយករដ្ឋមន្ត្រីថៃ លោក​​ សេតថា ថាវីស៊ី (រូបថត៖ AP)

លោកក៏បានលើកឡើងពីវិធានការបន្ទាន់ដូចជា ការកសាងកម្លាំងពលកម្មរយៈពេលវែង ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងបន្តរបស់ប្រទេសដូចជាកំណើនសេដ្ឋកិច្ចយឺត ការនាំចេញធ្លាក់ចុះ និងបញ្ហាបំណុលគ្រួសារខ្ពស់ជាដើម។

ខាងក្រោមនេះ គឺជាគោលនយោបាយ៤ចំណុច របស់រាជរដ្ឋាភិបាលថ្មី សម្រាប់ការស្តារសេដ្ឋកិច្ច៖

  1. បន្ធូរបន្ថយបំណុល ដោយការដោះស្រាយបញ្ហាកសិកម្ម អាជីវកម្ម និងជួយដោះស្រាយបញ្ហាបំណុលផ្ទាល់ខ្លួន
  2. កាត់បន្ថយតម្លៃថាមពល និងកែទម្រង់រចនាសម្ព័ន្ធការប្រើប្រាស់ថាមពលរបស់ប្រទេស
  3. បង្កើតចំណូលពីទេសចរណ៍
  4. វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ, ការចូលរួមរបស់ប្រជាពលរដ្ឋ និងនីតិរដ្ឋ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ ខណៈគណៈរដ្ឋមន្ត្រីមិនទាន់លេចរូបរាង តើនរណានឹងតំណាង ថៃ ចូលរួម កិច្ចប្រជុំកំពូលអាស៊ាននៅ ឥណ្ឌូណេស៊ី?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម