Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សស្លាប់ អាចឈានដល់​ ២០០០នាក់ ដោយសារព្យុះ Daniel នៅ លីប៊ី

បានផុស

នៅ

មនុស្សប្រហែល ២០០០ នាក់ត្រូវគេគិតថាអាចស្លាប់ បន្ទាប់ពីព្យុះមេឌីទែរ៉ាណេដ៏មានឥទ្ធិពលឈ្មោះ Daniel បានបណ្តាលឲ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅក្នុងទីក្រុងកំពង់ផែ Derna ភាគខាងកើតប្រទេសលីប៊ីកាលពីចុងសប្តាហ៍ ។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលភាគខាងកើតរបស់ប្រទេសលីប៊ីក្នុងទីក្រុង Benghazi លោក Osama Hamad បានប្រាប់ទូរទស្សន៍ Al Masar ថា ទឹកជំនន់ បានលេបត្របាក់តំបន់មួយទាំងមូលក្នុងទីក្រុង Derna ដោយបណ្តាលឲ្យអ្នកស្រុករាប់ពាន់នាក់ ត្រូវបាត់ខ្លួន។

កាលពីព្រឹកថ្ងៃចន្ទ លោក Othman Abduljaleel រដ្ឋមន្ត្រីសុខាភិបាលនៃរដ្ឋាភិបាលលីប៊ីភាគខាងកើត បានប្រកាសតួលេខអ្នកស្លាប់ត្រឹមតែ ២៧ នាក់ប៉ុណ្ណោះ ប៉ុន្តែលោកបានកត់សម្គាល់ថា ចំនួននេះមិនរាប់បញ្ចូលអ្នកស្លាប់នៅទីក្រុង Derna ទេ ។

(រូបថត៖ Getty Images)

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យរដ្ឋបាលដែលមានមូលដ្ឋាននៅទីក្រុង Benghazi លោក Mohamed Massoud ក៏បានប្រាប់ AFP ផងដែរថា មនុស្សយ៉ាងតិច១៥០នាក់ បានបាត់បង់ជីវិតនៅក្នុងគ្រោះមហន្តរាយនេះ។

ចំណែកមន្ត្រីអឌ្ឍចន្ទក្រហមនៅទីក្រុង Benghazi ឈ្មោះ Kais Fhakeri បានបញ្ជាក់ថា អ្នកស្លាប់យ៉ាងតិច១៥០នាក់ត្រូវបានកត់ត្រា ដោយសារតែការដួលរលំអគារ ហើយច្បាស់ណាស់ តួលេខនឹងបន្តកើនឡើងទៀត។

(រូបថត៖ Getty Images)

គ្រោះមហន្តរាយនៅលីប៊ី កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្យុះ Daniel បានវាយលុកប្រទេសក្រិក តួកគី និងប៊ុលហ្គារី ដោយសម្លាប់មនុស្សយ៉ាងតិច ១៤ នាក់ ។ ក្នុងនោះមនុស្ស ៣ នាក់នៅក្នុងប្រទេសក្រិកបានបាត់បង់ជីវិត, ៧ នាក់នៅតួកគី និង ៤ នាក់នៅលើឆ្នេរសមុទ្រខ្មៅរបស់ប្រទេសប៊ុលហ្គារី ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរអាជ្ញាធរលីប៊ី បានប្រកាសភាពអាសន្ន រួមជាមួយនឹងការកាន់ទុក្ខរយៈពេល ៣ ថ្ងៃ ហើយដាក់បម្រាមគោចរនៅក្នុងតំបន់ដែលរងផលប៉ះពាល់រួមមាន Benghazi, Sousse, Al Bayda និង Al-Marj ។ លើសពីនេះ សាលារៀន និងអាជីវកម្មនានា ក៏ត្រូវបានបញ្ជាឲ្យបិទផងដែរ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ព្យុះដល់ទៅ៧ទៀត នឹងវាយប្រហារប្រទេស វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម