ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រអាមេរិកដែលជាប់ក្រោមដី ត្រូវជួយសង្គ្រោះដោយជោគជ័យហើយ
នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ម៉ោង ១២ និង ៣៧ នាទីយប់ ម៉ោងនៅភាគខាងត្បូងប្រទេសទួកគី លោក Mark Dicky ដែលជាប់ក្រោមអន្លង់ Morca ប្រហែល ១ គីឡូម៉ែត្រ ត្រូវបានជួយសង្គ្រោះដោយជោគជ័យ ។

អ្នកវិទ្យាសាស្ត្រអាមេរិកខាងលើបានជាប់ក្រោមដី ខណៈពេលរុករករូងភ្នំ ដោយសារបញ្ហាហូរឈាមក្រពះ នៅថ្ងៃទី២ ខែកញ្ញា ។ គាត់មិនអាចឡើងមកលើដោយខ្លួនឯងបានទេ ដូច្នេះគេធ្វើការបញ្ជូនគ្រូពេទ្យឲ្យទៅព្យាបាលដល់ក្រោមដី ។
បើតាមប្រភពច្បាស់លាស់បានឲ្យដឹងថា Mark ចាប់ផ្ដើមរុករករូងភ្នំនៅអំឡុងឆ្នាំ ១៩៩០ ដែលធ្លាប់រុករករូងភ្នំក្នុងរដ្ឋចំនួន ២០ នៃសហរដ្ឋអាមេរិក និង ២០ ប្រទេសផ្សេងទៀត ។

ក្រោយការសង្គ្រោះ Mark បានសម្ដែងនូវការត្រេកអរថា “វាអស្ចារ្យណាស់ដែលបាននៅលើដីម្ដងទៀត” ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អ្នកវិទ្យាសាស្ត្រអាមេរិក ជាប់នៅក្រោមដីប្រហែល ១ គីឡូម៉ែត្រ ដោយសារជំងឺ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត