ព័ត៌មានអន្ដរជាតិ
ឡាវ បង្រៀនភាសា រុស្ស៊ី ដល់សិស្សអនុវិទ្យាល័យក្នុងប្រទេស
សាលាអនុវិទ្យាល័យចំនួន ២ ក្នុងទីក្រុងវៀងចន្ទន៍ប្រទេសឡាវ បានបើកបង្រៀនសាកល្បងភាសារុស្ស៊ីដល់ សិស្សានុសិស្សដែលជាផ្នែកមួយនៃកម្មវិធីសិក្សានៅឆ្នាំក្រោយ ។
កម្មវិធីភាសានេះ គឺជាផ្នែកមួយនៃកិច្ចសហការរវាងវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រអប់រំរបស់ប្រទេសឡាវ ក្រោមក្រសួងអប់រំ និងកីឡា រួមជាមួយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី តំណាងឲ្យសាកលវិទ្យាល័យរដ្ឋ Tomsk របស់ប្រទេសរុស្ស៊ី ។

ការជ្រើសរើសសិក្សាភាសារុស្ស៊ី គឺមានបំណងពង្រឹងទំនាក់ទំនងអប់រំ និងសម្រួលដល់ការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសរុស្ស៊ីសម្រាប់និស្សិតឡាវ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឡាវបញ្ជាក់ថា កម្មវិធីសាកល្បងសិក្សាភាសារុស្ស៊ីតំណាងឲ្យភាពជឿនលឿនយ៉ាងសំខាន់ក្នុងវិស័យអប់រំឡាវ ដែលផ្តល់ឲ្យសិស្សនូវឱកាសដ៏មានតម្លៃក្នុងការទទួលបានភាសាថ្មី និងឱកាសខ្ពស់ទៅសិក្សានៅរុស្ស៊ីផងដែរ ។
គួរឲ្យដឹងថា រុស្សីគឺជាអ្នកផ្តល់អាហារូបករណ៍ដ៏ធំបំផុតមួយដល់និស្សិតឡាវ ក៏ដូចជាការចូលរួមយ៉ាងជិតស្និទ្ធជាមួយយោធាឡាវ និងធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំដែលមានឈ្មោះថា Laros ផងដែរ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Laotian times

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ