ព័ត៌មានអន្ដរជាតិ
ឆាងឈីង ជាអណ្តូងប្រេងនិងឧស្ម័នដ៏ធំបំផុតរបស់ប្រទេសចិន
អណ្ដូងប្រេងឆាងឈីង (Changqing) ជាកន្លែងស្តុកប្រេង និងឧស្ម័នដ៏ធំបំផុតរបស់ប្រទេសចិន ដែលគេរកឃើញនៅឆ្នាំ ១៩៧១ និងបានបង្កើតឡើងដោយសាជីវកម្មប្រេងជាតិ PetroChina។ វាចាប់ផ្តើមផលិតប្រេង និងឧស្ម័នធម្មជាតិតាំងពីឆ្នាំ ១៩៧៥។

អណ្តូងប្រេងដ៏ធំបំផុតនេះបានផលិតបានជាង ៦៥លានតោននៃសមមូលប្រេង (TOE) នៃប្រេងឆៅ និងឧស្ម័នធម្មជាតិក្នុងឆ្នាំ២០២២ ហើយបានដាក់អណ្តូងប្រេងចំនួន ២,២១០ និងអណ្តូងឧស្ម័នចំនួន ២,៣៣៨ ឲ្យដំណើរការពេញមួយឆ្នាំ។ ទុនបម្រុងសរុបនៃតំបន់ប្រេងឆាងឈីងមានប្រហែល ២៣,៨ ពាន់លានបារ៉ែល ហើយការផលិតគឺផ្តោតលើ ៤៧២,០០០ធុងក្នុងមួយថ្ងៃ ។
លោក Zhang Guansheng ប្រធានវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាប្រេង និងឧស្ម័ន Oilfield វាបាននិយាយថាអណ្តូងប្រេង Longdong បានផលិតប្រេងសរុបចំនួន ១១០ លានតោនក្នុងរយៈពេលប៉ុន្មានឆ្នាំនៃប្រតិបត្តិការ និងបានបង្ហាញពីទុនបម្រុងប្រេងលើសពី ៣.២ ពាន់លានតោនគិតត្រឹមដំណាច់ឆ្នាំនេះ។
ប្រេងឆៅ
គឺជាប្រេងដែលមានក្នុងទម្រង់ជាវត្ថុរាវពណ៌ខ្មៅ ឬពណ៌ត្នោត មានក្លិនដូចឥន្ធនៈ។ សមាសធាតុភាគច្រើនរបស់វាគឺសមាសធាតុអ៊ីដ្រូកាបូនងាយនឹងបង្កជាហេតុ។ អាចបែងចែកជា ៣ ប្រភេទ ទៅតាមលក្ខណៈសម្បត្តិ និងប្រភេទនៃអ៊ីដ្រូកាបូន ដែលមានសមាសភាព៖ ប្រេងឆៅប៉ារ៉ាហ្វីន ប្រេងឆៅមូលដ្ឋានNaphthene និងប្រេងឆៅមូលដ្ឋានចម្រុះ
នៅពេលចម្រោះវានឹងមាន ហ្គាស ប្រេងសាំង ប្រេងកាត ប្រេងម៉ាស៊ូត ប្រេងឥន្ទនៈ និងថ្នល់កៅស៊ូ។
ឧស្ម័នធម្មជាតិ
គឺជាប្រេងក្នុងស្ថានភាពឧស្ម័នដែលមានគ្រប់ទីកន្លែងក្នុងពិភពលោក។ វាត្រូវបានបង្កឡើងដោយសំណល់នៃរុក្ខជាតិ និងសត្វផ្សេងៗដែលជាប់គាំងជាមួយភក់ ខ្សាច់ និងដីល្បាប់ផ្សេងៗនៅបាតសមុទ្រ ហើយបង្រួមជាស្រទាប់ក្រោមកម្ដៅ និងសម្ពាធដ៏ធំសម្បើមក្នុងរយៈពេលរាប់រយលានឆ្នាំ។ ក្រោយមកទើបប្រែជាសភាពរឹងវាជាធ្យូងថ្ម ក្នុងសភាពរាវ វាជាប្រេងឆៅ និងឧស្ម័ន។

ទោះយ៉ាងណាក៏ដោយក្នុងនាមជាអណ្តូងប្រេង និងឧស្ម័នដំបូងគេក្នុងប្រទេសដែលមានទិន្នផលឧស្ម័នសរុប ៦០០ពាន់លានម៉ែត្រគូប អណ្តូងប្រេងឆាងឈីង ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យរចនាសម្ព័ន្ធថាមពលប្រសើរឡើង និងការកែលម្អបរិស្ថានអេកូឡូស៊ី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទីក្រុងចំនួន ៣ នៅ ចិន លុបចោលការរឹតបន្តឹងសម្រាប់ទិញផ្ទះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល