Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយភ្លៀងធ្លាក់ជោកជាំ វៀតណាម ខូចខាតដំណាំស្រូវអស់ ៥០០ ហិកតា

បានផុស

នៅ

ភ្លៀងធ្លាក់យ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានជន់លិច និងខូចខាតផ្ទៃដីស្រូវជាង ៥០០ ហិកតាក្នុងរដូវច្រូតកាត់នៅខេត្ត Ca Mau ភាគខាងត្បូងប្រទេសវៀតណាម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក Do Van Su ប្រធានផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទប្រចាំស្រុក Tran Van Thoi បានឲ្យដឹងថា ដំណាំស្រូវនៅតំបន់ទំនាបត្រូវបានជន់លិច និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារខ្យល់កួច ហើយវាក៏ធ្វើឲ្យជីវភាពរបស់កសិករក្នុងតំបន់កាន់តែលំបាកក្នុងការប្រមូលផលផងដែរ ។

ស្របពេលជាមួយគ្នានេះ មន្ត្រីក្នុងតំបន់បានបញ្ជាក់បន្ថែមថា ការខូចខាតអាចនឹងកើនឡើងបន្ថែមទៀត ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។

ទន្ទឹមនោះ បញ្ហានេះបានបំផ្លាញក្តីសង្ឃឹមរបស់កសិករចំពោះការប្រមូលផល ស្របពេលដែលតម្លៃស្រូវកំពុងឡើងថ្លៃ ហើយកសិករ​​បាន​បញ្ជាក់​ថា អាជីវករ​ក៏​បាន​បញ្ចុះ​តម្លៃ​ទិញ​ជិត ២ ពាន់​ដុង ស្មើនឹង ០.០៨ ដុល្លារ ក្នុង​មួយ​គីឡូក្រាម ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Tuoi Tre

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម