ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ទៅដល់ រុស្ស៊ី ហើយ ខណៈ អាមេរិក ចេញព្រមានហាមលក់អាវុធដាច់ខាត
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអញ្ជើញទៅដល់ប្រទេសរុស្ស៊ីហើយដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ខណៈរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចេញការព្រមានថា ប្រទេសទាំងពីរមិនគួរយល់ព្រមលើកិច្ចព្រមព្រៀងសព្វាវុធណាមួយឡើយ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃអង្គារនេះថា លោក គីម បានចាកចេញពីទីក្រុងព្យុងយ៉ាងទៅកាន់ប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យតាមរថភ្លើងពិសេស និងអមដំណើរដោយមន្ត្រីផ្នែកឧស្សាហកម្មអាវុធកំពូលៗ រដ្ឋមន្ត្រីការបរទេស អ្នកការទូត និងមេបញ្ជាការយោធាផ្សេងទៀតផងដែរ ។
ទន្ទឹមនោះ ទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ប្រទេសជប៉ុនក៏បានរាយការណ៍ផងដែរថា រថភ្លើងពិសេសដឹកលោក គីម បានទៅដល់ស្ថានីយ៍ Khasan ដែលជាច្រកផ្លូវដែកដ៏សំខាន់ភ្ជាប់តំបន់ Far East របស់រុស្ស៊ីជាមួយនឹងកូរ៉េខាងជើង ហើយមេដឹកនាំទាំងពីរអាចនឹងពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងសព្វាវុធ ដើម្បីជួយដល់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ។

ស្របពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏បានចេញការព្រមាន និងដាក់ទណ្ឌកម្មលើកូរ៉េខាងជើងផងដែរ ប្រសិនបើរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងហ៊ានផ្ដល់អាវុធឲ្យរុស្ស៊ី ខណៈអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបានលើកឡើងថា កិច្ចពិភាក្សាអំពីការផ្គត់ផ្គង់អាវុធរបស់កូរ៉េខាងជើងទៅឲ្យរុស្ស៊ី កំពុងដំណើរការយ៉ាងរលូន ។
ទោះយ៉ាងណា ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូសុសុទ្ធតែបានបដិសេធថា ប្រទេសកូរ៉េខាងជើងមិនបានផ្គត់ផ្គង់អាវុធដល់ប្រទេសរុស្ស៊ីដើម្បីប្រើក្នុងសមរភូមិប្រយុទ្ធលើអ៊ុយក្រែននោះទេ ខណៈរហូតមកដល់ពេលនេះបានបន្លាយពេលជាង ១៨ ខែមកហើយ ។
គួរបញ្ជាក់ថា វានឹងក្លាយជាជំនួបកំពូលលើកទី ២ របស់លោក គីម ជុងអ៊ុន ជាមួយលោក វ្ល៉ាឌីមៀរ ពូទីន បន្ទាប់ពីមេដឹកនាំទាំងពីបានជួបគ្នាម្ដងរួចទៅហើយនៅឆ្នាំ ២០១៩ ក្នុងដំណើរទស្សនកិច្ចលើកចុងក្រោយរបស់លោក គីម នៅក្រៅប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ លោក គីម ជុងអ៊ុន ជិះរថភ្លើងពិសេស ទៅរុស្ស៊ី ជាមួយមន្ត្រីកំពូលផ្នែកឧស្សាហកម្មអាវុធ និងមេទ័ព

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់