Connect with us

ព័ត៌មានអន្ដរជាតិ

ខាងក្នុង រថភ្លើងប្រណីត ពាសដែក របស់លោក គីម ដែលមិនសូវមានអ្នកដឹង

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កម្រធ្វើដំណើរទៅក្រៅប្រទេសណាស់ ហើយរាល់ពេលធ្វើដំណើរម្តងៗ គេមើលឃើញថា គាត់ចូលចិត្តជិះរថភ្លើងប្រណីត ពាសដែកការពារគ្រាប់បែក។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថភ្លើងពណ៌បៃតងចាស់ របស់មេដឹកនាំកូរ៉េខាងជើង បានទៅដល់ទីក្រុង Vladivostok នៃប្រទេសរុស្ស៊ីនៅថ្ងៃអង្គារទី១២ខែកញ្ញា ដោយគេរំពឹងថា គាត់នឹងជួបប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន សម្រាប់កិច្ចពិភាក្សាស្តីពីការផ្គត់ផ្គង់អាវុធដល់វិមានក្រឹមឡាំង។

នេះជាដំណើរលើកទីមួយរបស់លោក គីម ទៅក្រៅប្រទេសកូរ៉េខាងជើង ចាប់តាំងពីវិបត្តិជំងឺរាតត្បាតកូវីដ១៩ បង្ខំឲ្យប្រទេសនេះបិទព្រំដែន ហើយជាជំនួបលើកទីពីររបស់គាត់ ជាមួយលោក ពូទីន ចាប់តាំងពីមេដឹកនាំទាំងពីរ ជួបពិភាក្សានៅទីក្រុងភាគខាងកើតប្រទេសរុស្ស៊ីកាលពីខែមេសា ឆ្នាំ២០១៩។

(រូបថត៖ AFP)

លោក គីម បានធ្វើដំណើរតាមរថភ្លើងដែលមានការតុបតែង ហើយសម្រាកយ៉ាងមានផាសុកភាព។ នោះជារថភ្លើងពាសដែក ដែលរួមមានបន្ទប់គេង និងបន្ទប់ប្រជុំបំពាក់ដោយភ្លើងនៅតាមជញ្ជាំង ជញ្ជាំងបន្ថែមឈើប្រណីត និងកៅអីស្បែកពណ៌ផ្កាឈូកខ្ចី។

ទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សតិចបំផុត ដែលបានឃើញទិដ្ឋភាពខាងក្នុងរថភ្លើង។ នោះរួមទាំងមន្ត្រីរុស្ស៊ីមួយរូបគឺលោក Konstantin Pulikovsky ផងដែរ ដែលនៅក្នុងសៀវភៅ Orient Express របស់គាត់ បានរៀបរាប់ពីមុខម្ហូបអាហារឆ្ងាញ់ៗ ក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់ចុងបូព៌ារបស់រុស្ស៊ីជាមួយឪពុករបស់លោក គីម គឺលោក គីម ជុងអ៊ីល។

(រូបថត៖ AFP)

លោក Pulikovsky បានសរសេរថា អ្នកដំណើរអាចជ្រើសរើសមុខម្ហូបចម្រុះ រួមទាំងម្ហូបមកពីកូរ៉េ និងជប៉ុន និងបញ្ជីស្រាដែលរួមមាន Bordeaux និង Burgundy ផងដែរ។ លើសពីនេះ ក្នុងរថភ្លើងមានទាំងសិល្បការិនី ច្រៀងរាំនិងសម្តែងឲ្យភ្ញៀវ មើលកម្សាន្តទៀតផង។

យោងតាមអត្ថបទឆ្នាំ២០០៩ ក្នុងកាសែតកូរ៉េខាងត្បូង Chosun Ilbo, រថភ្លើងរបស់គ្រួសារត្រកូលគីម មានទូចំនួន៩០ ហើយជាធម្មតាធ្វើដំណើររួមជាមួយនឹងរថភ្លើងពីរផ្សេងទៀត ដែលរថភ្លើងនៅខាងមុខគឺសម្រាប់គ្រប់គ្រងសន្តិសុខ ចំណែកមួយទៀតនៅពីក្រោយ គឺសម្រាប់អង្គរក្ស និងបុគ្គលិកផ្សេងៗ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Guardian

ចុចអាន៖ លោក គីម ជុងអ៊ុន ជិះរថភ្លើងពិសេស ទៅរុស្ស៊ី ជួប លោក ពូទីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម