Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះរុស្ស៊ី ដឹកអ្នកដំណើរ ១៧០នាក់ ជួបគ្រោះថ្នាក់ ពេលចុះចតបន្ទាន់

បានផុស

នៅ

យន្តហោះ Airbus A320 ដែលធ្វើដំណើរចេញពីទីក្រុង Sochi ទៅកាន់ទីក្រុង Omsk បានប្រកាសអាសន្ននៅលើមេឃ ហើយត្រូវបង្ខំចិត្តបង្វែរទិសដៅទៅកាន់អាកាសយានដ្ឋានជំនួសមួយ នៅតំបន់ Novosibirsk ប៉ុន្តែមិនអាចទៅដល់ទីនោះតាមបំណងឡើយ។

(រូបថត៖ TASS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យន្តហោះ​នេះ ​ត្រូវ​បង្ខំ​ចិត្ត​ចុះ​ចត​ជា​បន្ទាន់ហើយជួបគ្រោះថ្នាក់លើវាលមួយ ​ចម្ងាយ​១៨០​គីឡូម៉ែត្រ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Novosibirsk។ បើយោង​តាម​សេចក្តីរាយការណ៍​បឋម ហេតុការណ៍នេះ គឺបណ្តាលមកពីប្រព័ន្ធត្រជាក់របស់យន្តហោះ។

មានអ្នកដំណើររហូតដល់ទៅ១៧០នាក់ នៅលើជើងហោះហើរ Ural Airlines នេះ ហើយក្នុងចំណោមនោះមានទាំងកុមារ២៣នាក់ដែរ។ តាមរបាយការណ៍ដំបូង គ្មានអ្នកដំណើរ ឬអាកាសយានិកណាម្នាក់រងរបួសធ្ងន់ធ្ងរឡើយ ខណៈគ្រប់គ្នា ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។

ស្របពេលជាមួយគ្នានោះ អភិបាលនៃតំបន់ Novosibirsk និង Omsk បានសន្យាផ្តល់ជំនួយចាំបាច់ទាំងអស់ដល់អ្នកដំណើរ រួមទាំងកន្លែងស្នាក់នៅបណ្តោះអាសន្ន និងការដឹកជញ្ជូនផងដែរ ហើយអាជ្ញាធរ​អាកាសចរណ៍​រុស្ស៊ី ​បាន​បើក​ការ​ស៊ើបអង្កេត​លើ​​ឧបទ្ទវហេតុ​នេះ។

សូមបញ្ជាក់ ក្នុងឆ្នាំ២០១៩ យន្តហោះរបស់ក្រុមហ៊ុន Ural Airlines មួយគ្រឿងទៀត ក៏បានជួបគ្រោះថ្នាក់ស្រដៀងគ្នានេះដែរ នៅក្នុងចម្ការពោតក្បែរទីក្រុងមូស្គូ បន្ទាប់ពីយន្តហោះ ហោះបុកហ្វូងសត្វស្លាបនៅពេលចេញដំណើរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ យន្តហោះនីហ្សេរីយ៉ា ធ្លាក់ ផ្ទុះឆេះលើផ្លូវកំពុងមានចរាចរណ៍មមាញឹក សំណាងល្អ គ្មានមនុស្សស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម