ព័ត៌មានអន្ដរជាតិ
រញ្ជួយដី វាយប្រហារប្រទេសឡាវ រង្គើដល់ខេត្ត ថៃ
ការរញ្ជួយដីកម្រិត ៤.១រ៉ិចទ័រ បានវាយប្រហារខេត្ត Luang Namtha នៃប្រទេសឡាវ នៅថ្ងៃអង្គារទី១២ខែកញ្ញា ហើយធ្វើឲ្យរង្គើដល់ខេត្តឈៀងរ៉ៃ នៃប្រទេសថៃ។

យោងតាមនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃ, ចំណុចកណ្តាលនៃការរញ្ជួយដីនេះ គឺមានជម្រៅប្រហែល១គីឡូម៉ែត្រ និងបានកើតឡើងនៅចម្ងាយប្រហែល ៩៤គីឡូម៉ែត្រពីស្រុក Rim Kong នៃខេត្ត ឈៀងរ៉ៃ។
លោក Suwit Kosuwan អ្នកជំនាញគ្រប់គ្រងធនធានរ៉ែជាន់ខ្ពស់ បាននិយាយថា គ្រោះរញ្ជួយដីនេះ បណ្តាលមកពីការបន្លាស់ទីនៃស្រទាប់ Mae Chan ដែលស្ថិតនៅក្នុងប្រទេសឡាវ។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានមនុស្សស្លាប់ និងរបួស ឬការខូចខាតអគារត្រូវបានគេរាយការណ៍ទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ គ្រោះរញ្ជួយដីសាហាវៗ វាយប្រហារពិភពលោក ក្នុងរយៈពេល២៥ឆ្នាំ មកនេះ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ