Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សស្លាប់ដល់ទៅជាង ៥០០០នាក់ ខណៈ ១០០០០នាក់ទៀតរកមិនទាន់ឃើញ ក្នុងគ្រោះទឹកជំនន់ នៅ លីប៊ី 

បានផុស

នៅ

មនុស្សជាង ៥០០០នាក់ ត្រូវបានគេសន្មតថាស្លាប់ ខណៈ១០០០០នាក់ទៀតបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅភាគឦសានប្រទេសលីប៊ី បណ្តាលឲ្យបាក់ទំនប់វារីអគ្គិសនីចំនួនពីរ បង្កជាគ្រោះទឹកជំនន់ធំធេង។

(រូបថត៖ Getty Image)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Tamer Ramadan ប្រធានគណៈប្រតិភូសហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ប្រចាំប្រទេសលីប៊ី បានបញ្ជាក់ពីតួលេខជនរងគ្រោះ ក្នុងអំឡុងសន្និសីទសារព័ត៌មានខ្លីមួយ នៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស កាលពីថ្ងៃអង្គារទី១២ខែកញ្ញា។

ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ LANA បានរាយការណ៍ថា មនុស្សយ៉ាងតិច៥៣០០នាក់ ត្រូវបានគេគិតថាបាត់បង់ជីវិត ថ្វីបើតួលេខនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការក៏ដោយ។

(រូបថត៖ Getty Image)

តាមការបញ្ជាក់ពី រដ្ឋមន្ត្រីសុខាភិបាលនៅរដ្ឋបាលភាគខាងកើតប្រទេសលីប៊ីលោក Othman Abduljalil, នៅទីក្រុង Derna ភាគខាងកើត ដែលជាកន្លែងរងគ្រោះធ្ងន់ធ្ងរបំផុត, មនុស្សរហូតដល់ទៅ៦០០០នាក់នៅតែបាត់ខ្លួន ខណៈស្ថានភាពគឺមហន្តរាយជាទីបំផុត។

ទន្ទឹមនោះ មានប្រទេសនិងក្រុមសិទ្ធិមនុស្សជាច្រើន បានផ្តល់ជំនួយ ខណៈក្រុមជួយសង្គ្រោះកំពុងព្យាយាមស្វែងរកអ្នករស់រានមានជីវិតនៅក្រោមគំនរបាក់បែក និងកម្ទេចកម្ទី។

(រូបថត៖ Getty Image)

គណៈកម្មាធិការសង្គ្រោះអន្តរជាតិ (IRC) និយាយថា ប្រទេសលីប៊ី ត្រូវប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដែលមិនធ្លាប់មានពីមុនមក បន្ទាប់ពីគ្រោះមហន្តរាយនេះ។

គួរបញ្ជាក់ថា គ្រោះទឹកជំនន់ធ្ងន់ធ្ងរលើកមុនដែលវាយប្រហារប្រទេសលីប៊ី គឺកាលពីឆ្នាំ២០១៩ នៅពេលមនុស្សចំនួន៤នាក់ ត្រូវបាត់បង់ជីវិត និងរាប់ម៉ឺននាក់ ត្រូវរងផលប៉ះពាល់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ មនុស្សស្លាប់ អាចឈានដល់ ២០០០នាក់ ដោយសារព្យុះ Daniel នៅ លីប៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម