Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បញ្ជាក់គោលដៅនៃដំណើរទស្សនកិច្ច របស់លោក គីម ទៅ រុស្ស៊ី

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសរុស្ស៊ី ដែលជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំ គឺបានបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងយុទ្ធសាស្ត្ររវាងរុស្ស៊ីនិងកូរ៉េខាងជើង ខណៈកាសែត KCNA រាយការណ៍ថា គោលដៅនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីធ្វើឲ្យទំនាក់ទំនងមិត្តភាព ឈានដល់កម្រិតខ្ពស់ថ្មី។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក គីម ថ្លែងបែបនេះ នៅពេលទៅ​ដល់​ស្ថានីយ Khasan ក្នុង​តំបន់ Primorye ចុង​បូព៌ា​​រុស្ស៊ី។ នៅទីនោះ គាត់ត្រូវបានស្វាគមន៍ដោយមន្ត្រីរុស្ស៊ី រួមទាំងរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ Alexander Kozlov ផងដែរ។

លោក គីម និយាយថា គាត់រីករាយ ដែលបានទៅប្រទេសរុស្ស៊ីម្តងទៀត ពោលគឺបួនឆ្នាំបន្ទាប់ពីដំណើរទស្សនកិច្ចឆ្នាំ២០១៩ ហើយនេះក៏ជាការធ្វើដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងរបស់គាត់ផងដែរ បន្ទាប់ពីពិភពលោក ជួបប្រទះវិបត្តិជំងឺរាតត្បាតកូវីដ១៩។

លោក គីម ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន KCNA  ​ថា “ដំណើរ​ទស្សនកិច្ច​នេះ គឺ​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ជំហរ​របស់គណបក្ស​ពលករ​កូរ៉េ និង​រដ្ឋាភិបាល​​កូរ៉េខាងជើង​ ដែល​ផ្តល់​អាទិភាព​ដល់​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​ដល់​ទំនាក់ទំនង​កូរ៉េខាងជើង​-​រុស្ស៊ី”។

(រូបថត៖ AP)

ស្របពេលជាមួយគ្នានោះដែរ លោក គីម ក៏បានថ្លែងអំណរគុណចំពោះភាគីរុស្ស៊ី សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ ហើយបន្ទាប់​ពី​ទទួល​ស្វាគមន៍រួចហើយ មេដឹកនាំកូរ៉េខាងជើងរូបនេះបាន​ចេញ​ដំណើរ​ទៅ​កាន់​គោល​ដៅ​បន្ទាប់ ប៉ុន្តែមិនមានអ្នកណាដឹងថា គាត់ទៅណាឡើយ ។

យោងតាមរបាយការណ៍របស់ KCNA បានឲ្យដឹងថា លោក គីម បានចេញដំណើរទៅបំពេញទស្សនកិច្ចប្រទេសរុស្ស៊ីនៅរសៀលថ្ងៃទី១០ ខែកញ្ញា តាមការអញ្ជើញរបស់លោក វ្ល៉ាឌីមៀរ ពូទីន ហើយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា ជំនួបរវាងលោក ពូទីន ជាមួយលោក គីម គ្រោងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខ៕

ប្រែសម្រួល៖​ Vann Vann

ប្រភព៖​ TASS

ចុចអាន៖ ខាងក្នុង រថភ្លើងប្រណីត ពាសដែក របស់លោក គីម ដែលមិនសូវមានអ្នកដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម