ព័ត៌មានអន្ដរជាតិ
ប្រទេស ៥ ទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតនៅលើពិភពលោក
ទស្សនាវដ្ដី CEOWORLD បានសរសេរថា ប្រទេសដែលមានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងឆ្នាំ ២០២៣នេះមានចំនួន៥ ខណៈប្រាក់ខែសុទ្ធប្រចាំខែជាមធ្យមរបស់មនុស្សម្នាក់ ជាប្រាក់ចំណូលក្រោយបង់ពន្ធរួចរាល់ ដោយប្រៀបធៀបប្រាក់ចំណូលនៅក្នុងប្រទេសដែលមានជាងគេផងដែរ។
ចំណាត់ថ្នាក់ទី៥ ដាណឺម៉ាក
ប្រាក់ខែជាមធ្យម ប្រហែល ៣២៩៤.៧២ ដុល្លារ ហើយដាណឺម៉ាកគឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំង៥ ដែលមានប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ខ្ពស់បំផុតនៅលើពិភពលោក។
ចំណាត់ថ្នាក់ទី ៤ សហរដ្ឋអាមេរិក
ប្រាក់ខែជាមធ្យម ប្រមាណ ៣៧២១.៦៤ដុល្លារ។ ប្រជាជនមកពីជុំវិញពិភពលោកបន្តផ្លាស់ទៅសហរដ្ឋអាមេរិកក្នុងក្តីសង្ឃឹមនៃការជំរុញអាជីពរបស់ពួកគេ។ ជាមួយនឹងក្រុមហ៊ុនឈានមុខគេរបស់ពិភពលោកជាច្រើនដែលមានទីស្នាក់ការនៅទីនេះ រួមទាំង Google និង Amazon មានតម្រូវការឥតឈប់ឈរសម្រាប់អ្នកស្វែងរកការងារ។ ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា ការថែទាំសុខភាព និងហិរញ្ញវត្ថុ ការិយាល័យស្ថិតិការងាររបស់អាមេរិកបានព្យាករណ៍ថា សេដ្ឋកិច្ចនឹងបន្ថែមការងារចំនួន ៨.៣លាននៅឆ្នាំ ២០៣១។
ចំណាត់ថ្នាក់លេខ៣ ន័រវែស
ប្រទេសន័រវេសមានប្រាក់បៀវត្សរ៍ជាមធ្យមខ្ពស់បំផុត ប្រហែល ៣,៤៥៧.៦៩ ដុល្លារ និងមានប្រាក់ចំណូលខ្ពស់បំផុតទី ៤ សម្រាប់មនុស្សម្នាក់ក្នុងពិភពលោក (យោងតាមទិន្នន័យពីធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ)។
ចំណាត់ថ្នាក់លេខ២ ស្វីស
ប្រាក់ខែជាមធ្យម ប្រហែល ៦,១៤២ ដុល្លារ ។ ប្រទេសស្វីសត្រូវបានគេស្គាល់ដោយសារទេសភាព ភ្នំដ៏ស្រស់ស្អាត សូកូឡាឆ្ងាញ់ ឈីស និងនាឡិកាដ៏ប្រណិត ប្រទេសស្វីសក៏ល្បីល្បាញដោយសារប្រាក់ខែខ្ពស់ផងដែរ។ ប៉ុន្តែទន្ទឹមនឹងនេះវាក៏ល្បីខាងតម្លៃខ្លួនខ្ពស់ដូចគ្នា។
លេខ ១ លុចសំបួ
ប្រទេសតូចមួយនេះមានប្រាក់ចំណូលខ្ពស់បំផុតសម្រាប់មនុស្សម្នាក់ៗ ដោយមានវេជ្ជបណ្ឌិត ទន្តពេទ្យ និងអ្នកវិទ្យាសាស្ត្រ និងនាយកប្រតិបត្តិត្រឹមកម្រិត C សុទ្ធសឹងតែមានប្រាក់ខែខ្ពស់ ។ អ្នកដែលធ្វើការនៅលុចសំបួ រកបានចន្លោះពីប្រាក់ខែជាមធ្យម ប្រមាណ ២៦,៩១៥.៦៥ ដុល្លារក្នុងមួយខែ ។ ក្នុងនោះដែរ លុចសំបួរក៏ជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងដែលអាចរស់នៅបានច្រើនបំផុតក្នុងពិភពលោកដោយសារតែជីវភាពរស់នៅខ្ពស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី