ព័ត៌មានអន្ដរជាតិ
ឆេះផ្ទះល្វែងនៅទីក្រុង ហាណូយ ស្លាប់មនុស្ស ៤០នាក់
មនុស្សជាង៧០នាក់ត្រូវបានជួយសង្គ្រោះ ក្នុងនោះមាន៥៤នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីអគារផ្ទះល្វែងមួយ នៅទីក្រុងហាណូយ បានឆាបឆេះកាលពីយប់ថ្ងៃអង្គារទី១២ខែកញ្ញា ដែលបណ្តាលឲ្យមនុស្ស៤០នាក់ បាត់បង់ជីវិត។
អគ្គិភ័យបានកើតឡើងនៅម៉ោង ១១ និង ៥០ នាទីយប់ នៅផ្លូវ Khuong Ha ក្នុងសង្កាត់ Thanh Xuan ។ អគារផ្ទះល្វែងទំហំជាង ២០០ ម៉ែត្រការ៉េនោះ ត្រូវបានគេដឹងថា មានមនុស្សរស់នៅប្រហែល ១៥០ នាក់ ។
ទន្ទឹមនោះ មន្ទីរពេទ្យ Bach Mai បានទទួលអ្នករបួសជាច្រើន ក្នុងនោះមាន ៨ នាក់ជាកុមារ ។ លើសពីនេះ មនុស្សភាគច្រើនមានបញ្ហាថប់ដង្ហើម ដោយសារស្រូបផ្សែង ។ ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ គេមិនទាន់ដឹងថា អគ្គិភ័យ បង្កឡើងដោយមូលហេតុអ្វីនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ អគ្គិភ័យ ឆាបឆេះប្លុកផ្ទះល្វែងនៅអាហ្វ្រិកខាងត្បូង ស្លាប់មនុស្ស៥៨នាក់ ខណៈជាង៤០នាក់ រងរបួស
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៩ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ